បារាំងថានៅតែគាំទ្រអ៊ីស្រាអែល

បរទេស៖ បារាំងបញ្ជាក់ជាថ្មី នូវការគាំទ្រអ៊ីស្រាអែល បើទោះបីជាខ្លួន និងបណ្តាសម្ព័ន្ធមិត្តនៅអឺរ៉ុប ក៏ដូចជា លោខាងលិច ជំរុញដោយទទូច ឱ្យមានបទឈប់បាញ់ នៅហ្គាហ្សា ក៏ដោយ។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោកស្រី Sophie Primas បានបញ្ជាក់ជាថ្មី អំពីជំហររបស់បារាំង លើតំបន់ហ្គាហ្សា ដោយរក្សាការគាំទ្ររបស់ខ្លួន សម្រាប់អ៊ីស្រាអែល ខណៈពេលដែលកំពុងអំពាវនាវ ឱ្យមានបទឈប់បាញ់ និងការបញ្ចូលជំនួយមនុស្សធម៌ ចូលទៅទីនោះ។

ជាការកត់សម្គាល់ ចក្រភព អង់គ្លេស បារាំង និងកាណាដា ដែលជាបណ្តាប្រទេសលោកខាងលិច ទើបបានប្រកៀកស្មាគ្នា ព្រមានអ៊ីស្រាអែលថា ពួកគេនឹងចាត់វិធានការជាក់ស្តែង ប្រសិនបើរដ្ឋាភិបាលក្រុង តែល អាវីហ្វ នៅតែបន្តការពង្រីក ប្រតិបត្តិការយោធា នៅក្នុងតំបន់ហ្គាហ្សា នេះបើតាមសេចក្តីថ្លែងការណ៍រួម របស់ប្រទេសទាំងបី ស្តីពីការគាំទ្រចំពោះបទឈប់បាញ់ កាលពីថ្ងៃអង្គារ។

ថ្មីៗនេះ អ៊ីស្រាអែលទើបបានស្តីបន្ទោសការរិះគន់របស់អឺរ៉ុប ចំពោះការវាយលុកក្នុងតំបន់ Gaza ជាដើមចម នាំឲ្យមានករណីបាញ់ប្រហារ ស្លាប់មន្ត្រីទូតរបស់ខ្លួន ចំនួនពីរនាក់ នៅសហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុន។

ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៥,៣០០០ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលយុទ្ធនាការយោធា របស់អ៊ីស្រាអែល ប្រមាណ២០ខែ កន្លង មកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner