កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​រវាងប្រទេសទាំងពីរ

គូឡាឡាំពួ៖ ក្នុងជំនួបពិភាក្សាការងារ នាឱកាសអញ្ជើញចូលរួម​កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំ កំពូល ពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត បានឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

ក្នុងឱកាសនៃជំនួបនោះព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណង ក្នុងការ ពង្រឹង​ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ព្រះអង្គម្ចាស់ក៏បានលើកឡើងពីការត្រៀមខ្លួន របស់​កូវ៉ែត ដើម្បីចែករំលែកបទពិសោធន៍ជាមួយកម្ពុជា ក្នុងវិស័យថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់ធ្ងន់អំពីការបន្តការផ្លាស់​ប្តូរ​ទស្សនកិច្ចកម្រិតខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត។

ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍បំណងរបស់ប្រទេស​កូវ៉ែត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលនេះ​ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណង និងពង្រីកទំនាក់ទំនងជាមួយ បណ្តា ប្រទេស នៅមជ្ឈិមបូព៌ា រួមទាំងប្រទេសកូវ៉ែតផងដែរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ និងការតភ្ជាប់រវាង​ប្រជាជននិងប្រជាជន។

សម្ដេចបវរធិបតីក៏ឯកភាពជំរុញឱ្យមានការបន្តផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ និងលើកទឹកចិត្តឱ្យបន្តរៀបចំយន្តការ ពិគ្រោះ យោបល់ទ្វេភាគី​រវាងក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកិច្ច​សហប្រតិបត្តិការ ដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្ដានុពល ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner