ពលរដ្ឋក្រីក្រចំនួន៣៨៦គ្រួសារនៅស្រុកម៉ាឡៃ បានទទួលកញ្ចប់មាន់ នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ
បន្ទាយមានជ័យ៖ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែឧសភា បានរៀបចំពិធីចែកកញ្ចប់មាន់នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ជូនគ្រួសារក្រីក្រចំនួន ៣៨៦គ្រួសារ រស់នៅភូមិចំនួន ៨ ក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណរោងចក្រដែកភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ក្រោមវត្តមានលោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ,លោកស្រី មាស ម៉ៅ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) លោក សិ ឈុនលេង អនុប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ លោក ង៉ឹប ប្រុស សមាជិកក្រុមប្រឹក្សាឃុំអូរស្រឡៅ។
លោកស្រី មាស ម៉ៅ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានបញ្ជាក់ថា កញ្ចប់មាន់ជូនគ្រួសារក្រីក្រ នៃគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះក្រោយវិបត្តិកូវីដ-១៩ ក្នុងស្រុកម៉ាឡៃនាថ្ងៃនេះ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។ក្នុងមួយគ្រួសារ ទទួលបានមាន់ចំនួន ២០ក្បាល៕
ដោយ៖ឃិន គន្ធា




