ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ យើងជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងសន្ដិវិធី ក្នុងស្មារតីសន្តិភាព

អត្ថបទដោយ៖
ជាវ ចន្ធូ

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសំណេរដែលមានអត្ថន័យយ៉ាងដូច្នេះថា ៖
ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ យើងទាំងអស់គ្នា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបាន និងកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។
គ្រប់ពេល យើងទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព និងសន្តិវិធី ក្រោមស្មារតីសន្តិភាព ហើយសង្ឃឹមថាស្ថានភាពនឹងវិលត្រឡប់ទៅធម្មតាវិញឆាប់ៗ ដើម្បីជាផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។
ទន្ទឹមនឹងនេះ ខ្ញុំ និងសហការី ក៏សូមបញ្ជូននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រូវីរៈភាពដ៏អង់អាចហានក្លារបស់កងកម្លាំងប្រដាប់អាវុធយើងគ្រប់លំដាប់ថ្នាក់ ដែលបាន និងកំពុងឈរជើងនៅគ្រប់ទិសទីក្នុងបេសកកម្មការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner