លោក ហ្សេឡែនស្គី ថា ទើបបាញ់ដ្រូន១១៧គ្រឿងលើរុស្ស៊ី

បរទេស៖ លោក Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ចំនួន ១១៧ គ្រឿង ត្រូវបានប្រើប្រាស់ ក្នុងការវាយប្រហារ លើយន្តហោះយោធារុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាង នៅក្នុងសុន្ទរកថា ពេលយប់ របស់លោកថា យន្តហោះគ្មានមនុស្សបើក ចំនួន ១១៧ គ្រឿងត្រូវបានបញ្ជា ទៅវាយប្រហារ ដែលមិនធ្លាប់មានពីមុន ទៅលើយន្តហោះយោធា នៅក្នុងប្រទេសរុស្ស៊ី។

លោកបានបន្ថែមថា ទីតាំងមួយ ក្នុងចំណោមទីតាំងវាយប្រហារ គឺ «នៅជាប់ការិយាល័យ» នៃ សេវាសន្តិសុខរុស្ស៊ី ហៅកាត់ FSB។

ការលើកឡើងនេះ បានធ្វើឡើង ក្រោយពេលយោធាអ៊ុយក្រែនប្រាប់ថា ខ្លួនបានបំផ្លាញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក “ទ្រង់ទ្រាយធំ” លើដីសត្រូវ ខណៈដែលខ្លួនត្រៀមសម្រាប់កិច្ចពិភាក្សា ជាមួយសមភាគីក្រុងម៉ូស្គូ ដើម្បីស្វែងរកការរំពឹងទុក សម្រាប់បទឈប់បាញ់។

ប្រធានាធិបតីអ៊ុយក្រែន រូបនេះ អះអាងថា លោកកំពុងបញ្ជូនគណៈប្រតិភូ ទៅប្រទេសតួកគី ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Rustem Umerov ដើម្បីពិភាក្សាជាមួយមន្ត្រីរុស្ស៊ី នៅថ្ងៃចន្ទនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner