សម្តេចតេជោ ស្នើអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាល ចំពោះការប្ដឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការ ICJ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា៖ “ខ្ញុំស្នើអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាលចំពោះការប្ដឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្ដីតែម្ដង”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្លែងដូច្នេះក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។