បញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខទិសទី១ ប្រាសាទ​ព្រះវិហារ ទទួលអំណោយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ព្រះវិហារ៖នៅទីបញ្ជាការរដ្ឋានអង្គរក្សប្រចាំការនៅក្នុងទិសទី១ ប្រាសាទ​ព្រះវិហារកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានរៀប​ចំ​ពិធីទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង សហការីក្រោម​អធិបតីភាពឯកឧត្ដមនាយឧត្ដម​សេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជា​មេ​បញ្ជាការ​ដ្ឋាន​អង្គរក្ស។

ក្នុងឱកាសនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងអំណរគុណដល់​ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជា​មេទ័ពដ៏ឆ្នើមរបស់កម្ពុជា និងសាកសួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរយ៉ាងរឹងមាំ​ការពារ​ដែនអធិបតេយ្យជាតិ បូរណភាព​ទឹក​ដី និងត្រៀមទទួលអនុវត្តនូវបទបញ្ជាម៉ឺងម៉ាត់ របស់ប្រមុខនៃ​រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាម​បណ្តោយព្រំដែនក្នុងទិសទី១ប្រាសាទព្រះវិហារ អ្នកឧកញ៉ា បានជូន​អំណោយជាថវិកាចំនួន ២០០លានរៀល, មីជាតិ ២ ០០០កេស និងអង្ករ ៥០តោន៕
ដោយ៖ សួន លីណា

ads banner