ផ្លោះរបងចូលលួចទ្រព្យសម្បត្តិ ម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីផ្លោះរបងចូលផ្ទះគេលួចទ្រព្យសម្បត្តិកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះវីឡា លេខ១៣៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ ទ្រី ខ្មៅ អាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិត។ ចំណែកជនរងគ្រោះឈ្មោះ ញ៉ែម មេត្រី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះវីឡា លេខ១៣៣ ភូមិត្រពាំងថ្លឹង៣ ខណ្ឌពោធិ៍សែនជ័យ។ សម្ភាររឹបអូសបានមកវិញមាន៖ ខ្សែកមួយខ្សែ ចិញ្ចៀន២វង់ ក្រវិល៣វង់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានដើរមក ដោយឃើញឱកាសល្អក៏លោតផ្លោះរបងចូលក្នុងផ្ទះប្រជាពលរដ្ឋលួចយកខ្សែ-ក ក្រវិល និងចញ្ចៀន តែត្រូវបានម្ចាស់ផ្ទះដឹងទាន់ក៏ដេញចាប់បានមកវិញ រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ សាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner