មន្ទីរពត៌មានខេត្តតាកែវ ដង្ហែយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

តាកែវ៖ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មន្ទីរពត៌មាន​ខេត្ត​តាកែវកាលពីព្រឹកថ្ងៃអង្គារ៍ទី៣ ខែមិថុនា ឆ្នាំ​២០២៥​​បាន​រៀបចំដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក « និយាយថាទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ» ។ពិធីជួបជុំ​បាន​រៀបចំនៅវិទ្យាល័យឈើទាល នៅសង្កាត់រកាក្រៅ រួចទើប​មានការ​ដង្ហែ​នៅតាមដងផ្លូវ​សំខាន់ៗនានាក្នុងក្រុងដូនកែវ ។

លោក ពៅ សាខន អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវបាន​ឱ្យ​ដឹងថា គោលបំណងនៃការបើកយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយនៅពេលនេះ គឺដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទៅ សិស្សានុសិស្សឱ្យ​មានការយល់ដឹង​ពី​ទម្រង់​នៃព័ត៌មានក្លែងក្លាយ និងចេះផ្ទៀងផ្ទាត់ នូវអ្វីពត៌មានក្លែងក្លាយ,ព័ត៌មានមិនពិត, ព័ត៌មានញុះញង់ រើសអើង ឱ្យប្រើ​អំពើហិង្សាជាដើម និងអ្វីជា​ព័ត៌មាន​ពិត ដែលផ្សព្វផ្សាយលើបណ្ដាញសង្គមនានា និងប្រព័ន្ធ​ឌីជីថល។

លោក ពៅ សាខន បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយបានផ្ដល់​ផល​ប៉ះពាល់ជាច្រើនមកលើខ្លួនឯង ក្រុមគ្រួសារ សន្តិសុខ​សណ្ដាប់​ធ្នាប់សង្គមជាដើម។លោកបន្ថែមមុននឹងជឿ ,មុនចែក​រំលែក​បន្តលើបណ្ដាញសង្គម ត្រូវតែធ្វើផ្ទៀងផ្ទាត់ពីប្រភព
នៃ​ព័ត៌មាន។ព័ត៌មានពិត គឺជាព័ត៌មានដែលមានប្រភពច្បាស់​លាស់​ពីស្ថាប័នព័ត៌មានរដ្ឋ ឯកជនដែលមានវិជ្ជាជីវៈ៕
ដោយ៖សាំង សារ៉ាវី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner