ត្រឹមតែរយៈពេល ១ខែឧសភា កុមារជាង ១០ម៉ឺននាក់ បានទទួលការសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ នៅថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីតួរលេខនៃការទទួលពិនិត្យនិងព្យាបាលកុមារនៅក្នុងពេញមួយខែឧសភា ឆ្នាំ២០២៥ ដោយមានកុមារសរុបប្រមាណ ១០១ ៥៧៣ នាក់ បានទទួលសេវាពិនិត្យនិងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។

ក្នុងចំណោមកុមារ ទាំងជាង ១០ម៉ឺននាក់នេះ មានកុមារទទួលបានការពិនិត្យនិងព្យាបាលជំងឺក្រៅ ចំនួន ៨១ ៩៥៩នាក់, កុមារមានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលមានចំនួន ១៦ ០៤៤នាក់, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។ ជាមួយគ្នានេះដែរ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ៩ ២៧៤នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៥៦៤នាក់ ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង!

នេះបើយោងតាមការឱ្យដឹងពីមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ

សូមជម្រាបជូនការរាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា ធ្វើឡើងដោយមិនគិតថ្លៃ មិនមានការរើសអើង និងប្រកបដោយវិជ្ជាជីរៈ។ ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner