មន្ត្រីជំនាញក្រសួងសេដ្ឋកិច្ចបើកវគ្គបណ្តុះបណ្តាលជំនាញលទ្ធកម្មសាធារណៈជូន រដ្ឋាករទឹកបាត់ដំបង-ឆ្នាំ២០២៥
បាត់ដំបង៖ថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗ ទទួលបន្ទុកការងារជំនាញនៃអគ្គរដ្ឋាករទឹកបាត់ដំបង បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នៅសាលប្រជុំរដ្ឋាករទឹកបាត់ដំបង។វគ្គនេះសហការរៀបចំដោយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងរដ្ឋាករទឹកបាត់ដំបង។
វគ្គបណ្តុះបណ្តាលនិងតម្រង់ទិសខាងលើបានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម វង្ស រ៉ូដាវុឍ និងឯកឧត្តម ម៉ែន សេស ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាគ្រូឧទ្ទេស និងមានការចូលរួមពីឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងផងដែរ។
តាមរយៈការធ្វើបទបង្ហាញស្តីពីលទ្ធកម្មសាធារណ: ជូនដល់សិក្ខាកាមរបស់ឯកឧត្តម វង្ស រ៉ូដាវុឍ ដែលបានលើកឡើងពី មាតិកានុក្រមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធកិច្ចលទ្ធកម្មសាធារណៈជាធរមាន។ ដោយឡែកបទបង្ហាញស្តីពីផែនការលទ្ធកម្មរបស់ឯកឧត្តម ម៉ែន សេស ក៏បានបង្ហាញ÷ ពីបទប្បញ្ញត្តិទូទៅ,ការរៀបចំផែនការលទ្ធកម្ម,ការកែតម្រូវផែនការលទ្ធកម្ម,ការអនុវត្តផែនស្តីពីការអនុវត្តកិច្ចលទ្ធកម្មស្តីពីការអនុវត្តកិច្ចលទ្ធកម្ម៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប




