ផ្លូវជាតិលេខ៥៥ ជាផ្លូវទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត ឡើងចុះភ្នំ បត់បែន អមដោយព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែបៃតង គួរឱ្យគយគន់

(ភ្នំពេញ)៖ ផ្លូវជាតិលេខ៥៥ ជាផ្លូវទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត ឡើងចុះភ្នំ បត់បែន អមដោយព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែបៃតង គួរឱ្យគយគន់ និងចាប់អារម្មណ៍បំផុតក្នុងប្រទេសកម្ពុជា។

ផ្លូវនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៥៥ ជាប្រភេទផ្លូវ DBST មានប្រវែងសរុប ១៨៩,១៦ គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានចាប់បើកការដ្ឋានសាងសង់នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner