លោក Mark Zuckerberg ត្រូវបានគេស្នើឲ្យលាឈប់ពីតំណែងអគ្គនាយក Facebook ព្រោះប្រើឥទ្ធិពលខ្លាំងពេក
អត្ថបទដោយ៖
Kien Sereyvuth
បុគ្គលដែលជិតស្និទ្ធជាមួយនឹងស្ថាបនិក ឬអ្នកបង្កើតបណ្តាញសង្គមហ្វេសប៊ុក ថ្មីៗនេះ បានលើកឡើងថា Mark Zuckerberg កាន់តំណែងច្រើន និងមានឥទ្ធិពលខ្លាំងពេកនៅក្នុងរចនាសម្ព័ន្ធ Facebook ដូច្នេះថ្នាក់ដឹកនាំក្រុមហ៊ុន គួរតែពិចារណារកអ្នកមកស្នងតំណែងជំនួសវិញ។
អតីតប្រធានផ្នែកសុវត្ថិភាពធំជាងគេក្នុង Facebook លោក Alex Stamos បានបន្តទៀតថា ប្រការដែលបន្ថយតួនាទីនេះគឺ គោលបំណងចង់ឲ្យ Mark ផ្ដោតលើអ្វីដែលគាត់ចូលចិត្តធ្វើដូច កាលពីមុន។
លោកបន្ថែមទៀតថា ប្រសិនបើអនុញ្ញាតឲ្យស្ថាបនិកបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពរូបនេះ ដកឃ្លាពីការងារដ៏ច្រើនសម្បើមដូចរាល់ថ្ងៃនេះ អាចជួយឲ្យគាត់ផ្ដោតលើការរៀបចំផលិតផលថ្មីជា ស្នាដៃគាត់ផ្ទាល់ និងបង្កើតឲ្យមានវប្បធម៌ថ្មីនៅក្នុងក្រុមហ៊ុនកាន់តែរីកចម្រើន៕ធ.ដ