NATO បង្កើនខែលការពារដែនអាកាស៤០០% ទប់នឹងរុស្ស៊ី
បរទេស៖ ប្រធានសម្ព័ន្ធយោធាអន្តរជាតិ NATO បានជំរុញឱ្យមានការបង្កើន ៤០០% ក្នុងវិស័យការពារដែនអាកាស សម្រាប់សម្ព័ន្ធភាពមួយនេះ ទប់ទល់នឹងរុស្ស៊ី ដោយយក ករណីអ៊ុយក្រែន ជាគំរូ។
NATO ឬ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ជាសម្ព័ន្ធមិត្តយោធាអន្តរជាតិ នៃរដ្ឋសមាជិក ចំនួន៣២ ដែលក្នុងនោះ មាន៣០ប្រទេស នៅអឺរ៉ុប និង ២ប្រទេស នៅអាមេរិក ខាងជើង។
លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បាននិយាយ កាលពីថ្ងៃចន្ទ នៅក្នុងសន្ទរកថាមួយ ទៅកាន់ស្ថាប័នបណ្តុំខួរក្បាល Chatham House នៅទីក្រុងឡុងដ៍ថា «យើងឃើញ នៅក្នុងប្រទេសអ៊ុយក្រែន ពីរបៀប ដែលរុស្ស៊ីផ្តល់ភេរវកម្មពីខាងលើ ដូច្នេះ យើងនឹងពង្រឹងខែលការពារ ផ្ទៃមេឃរបស់យើង»។ លោកបន្តថា «ដើម្បីរក្សាការរារាំង និងការការពារ គួរឱ្យទុកចិត្ត ណាតូ ត្រូវតែបង្កើន ៤០០ ភាគរយ នៃការការពារដែនអាកាស និងមីស៊ីល»។
ការលើកឡើងរបស់លោក បានកើតឡើង មុនកិច្ចប្រជុំកំពូលណាតូ នៅប្រទេសហូឡង់ ក្នុងខែនេះ។ ជាការលើកឡើង ក្រោយពេលដែល
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើសមាជិកសម្ព័ន្ធភាពមួយនេះ ឱ្យប្រកាសពីការបង្កើនថវិកាយោធា របស់ពួកគេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
