ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយកចិត្តទុកដាក់ក្នុងការពង្រឹងវិន័យនិងការបំពេញភារកិច្ច
កំពង់ចាម៖លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា បានត្រួតពិនិត្យកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលតែងតែប្រារព្ធឡើងជារៀងរាល់ព្រឹកថ្ងៃចន្ទ ។
ក្នុងឱកាសលោកស្នងការ ក៏បាននាំយកអនុសាសន៍ ដ៏ដូចជាបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មកផ្សព្វផ្សាយដល់គ្រប់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិ ទាំងកម្លាំង និងសម្ភារៈ មធ្យោបាយ ២៤លើ២៤ម៉ោង ដើម្បីធានាបាននូវការចូលរួមការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិទាំងមូល ។
ជាមួយគ្នានេះ គ្រប់កងកម្លាំង ទាំងអស់ ទាំងថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានត្រូវប្រកាន់ភ្ជាប់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះការគោរពវិន័យកងកម្លាំងនគរបាលជាតិ និងការបង្កើនប្រសិទ្ធភាពដឹកនាំតាមជំនាញនីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវ៕





ដោយ៖លី ពៅ