រុស្ស៊ីហៅអង្គការ NATO ជាឧបករណ៍ឈ្លានពាន

មូស្គូ ៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា អង្គការ NATO បានបង្ហាញខ្លួនឯងថា ជាឧបករណ៍ឈ្លានពាន និងជាការប្រឈមមុខដាក់គ្នា។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងបែបនេះ ក្រោយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានអំពាវនាវឲ្យរដ្ឋសមាជិកបង្កើនការចំណាយការពារដែនអាកាស និងមីស៊ីលដល់ ៤០០ភាគរយ ដើម្បីទប់ទល់ការគំរាមកំហែងរបស់រុស្ស៊ី។

លោក Peskov បានឆ្លើយតបវិញថា សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកនេះ លែងមានប្រសិទ្ធភាពថែរក្សាសន្តិសុខនៅលើទ្វីបអឺរ៉ុបទៀតហើយ ហើយអ្នកជាប់ពន្ធអឺរ៉ុបនឹងទទួលបន្ទុកចំណាយធ្ងន់ធ្ងរ ព្រោះតែចង់ទប់ទល់ការគំរាមកំហែងរបស់រុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានព្រមានថា រុស្ស៊ីនឹងចាត់វិធានការរក្សាសេរីភាព ដោយនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងជិត ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួន៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner