មន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្ត​មួយចំនួន ក្នុងខេត្តព្រៃវែង

(ភ្នំពេញ)៖ឧបករណ៍នេសាទល្មើសច្បាប់ក្នុងនោះរួមមានទាំងស្បែមុង របាំងព្រួល បង្រ្គោលចម្រឹង ត្រូវបានបង្រ្កាបនៅស្រុក ពោធិ៍រៀង ក្នុង ខេត្តព្រៃវែង។នេះជាការ​ចុះបង្រ្កាបដើម្បីអភិរក្សពូជត្រី និងក៏ដូចជាកិច្ចការពារជីវចម្រុះសត្វក្នុងទឹកដើម្បី​សំដៅធ្វើយ៉ាងណាឱ្យមានសម្បូរបែបចៀសវាងការបំផ្លាញដោយជនល្មើសនេសាទខុសច្បាប់។

បើតាមក្រសួងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាកា​របង្រ្កាប​នេះ​ធ្វើឡើងដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដោយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំ​ក្រុម​ការងារ​បាន ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជល​ផល នៅក្នុងភូមិសាស្ត្រសង្កាត់កំពង់លាវ ក្រុងព្រៃវែង និងឃុំព្រែកជ្រៃ ស្រុក​ពោធិ៍រៀង ខេត្តព្រៃវែង។

ប្រភពខាងលើនេះបានបញ្ជាក់ថាជាលទ្ធផលនៃការបង្រ្កាបនេះ សរុបមានចំនួន ២ករណី ដែលជាការនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុង ។ ជាមួយគ្នា​នោះ​ឧបករណ៍នេសាទល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែង​នេសាទ រួមមាន៖ លូស្បៃមុងចំនួន ៤៣មាត់ របាំងព្រួលស្បៃមុងប្រវែង ១ ៨៦០ម៉ែត្រ បង្គោលចម្រឹងចំនួន៦២៥ដើម និងបានចាក់លែងត្រីចម្រុះចូល​ទៅក្នុងបឹងធម្មជាតិវិញទម្ងន់ ២០គីឡូក្រាម និងវារីសត្វ១០គីឡូក្រាម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner