រុស្ស៊ី និងអ៊ុយក្រែនដោះដូរខ្មោចទាហានជាង ១.០០០នាក់

កៀវ ៖ អ៊ុយក្រែនបានដឹកសាកសពទាហានចំនួន ១.២១២នាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមត្រឡប់មកដល់មាតុភូមិវិញហើយ ខណៈដែលអ៊ុយក្រែនក៏បានប្រគល់សាកសពទាហានរុស្ស៊ីចំនួន ២៧នាក់មកវិញផងដែរ។

ការដោះដូរខ្មោចទាហាននេះ កើតឡើងក្រោយភាគីជម្លោះទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីកិច្ចចរចាជុំចុងក្រោយកាលពីសប្តាហ៍មុន ស្តីពីការដោះដូរសាកសពឈ្លើយសឹកស្លាប់ក្នុងសង្គ្រាម។

សាកសពទាំងនេះ រួមទាំងទាហានដែលបានស្លាប់នៅតំបន់ជម្លោះសំខាន់ៗដូចជាតំបន់ Kharkiv, Lugansk, Donetsk, Zaporizhzhia និងតំបន់ Kherson ក៏ដូចជាគ្រោះថ្នាក់ពីការវាយបករបស់អ៊ុយក្រែននៅតំបន់ Kursk របស់រុស្ស៊ី។

ក្រៅពីដោះដូរសាកសពទាហាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៊ី និងអ៊ុយក្រែនក៏បានផ្លាស់ប្តូរឈ្លើយសឹករាប់សិបនាក់មានអាយុក្រោម ២៥ឆ្នាំ រួមទាំងអ្នកទោសដែលរងរបួសធ្ងន់ធ្ងរ និងឈឺកាលពីថ្ងៃអង្គារផងដែរ។

ទន្ទឹមគ្នា ជំនួយការវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ មេឌីនស្គី បាននិយាយថា ភាគីជម្លោះទាំងពីរនឹងដោះដូរឈ្លើយសឹកដែលរងរបួស និងឈឺធ្ងន់បន្ថែមទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ៕

ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner