អង់គ្លេសចាយ ៨ពាន់លានដុល្លារពន្លឿនការសាងសង់នាវាមុជទឹក

ឡុងដ៍ ៖ ចក្រភពអង់គ្លេសត្រៀមចំណាយលុយជាង ៨ពាន់លានដុល្លារ ពន្លឿនការសាងសង់នាវាមុជទឹកក្នុងស្រុក តាមរយៈការគាំទ្រដល់ក្រុមហ៊ុនការពារជាតិ ដូចជា BAE Systems និងក្រុមហ៊ុន Rolls-Royce។

បើតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស លោកស្រី Rachel Reeves ការវិនិយោគក្នុងវិស័យនុយក្លេអ៊ែរការពារជាតិ នឹងរួមបញ្ចូលថវិកាជាង ៨ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាព និងផលិតភាពនៃមូលដ្ឋានឧស្សាហកម្មនាវាមុជទឹកអង់គ្លេស រួមទាំងនៅ BAE Systems និង Rolls-Royce Submarines ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Rolls-Royce។

ការវិនិយោគក្នុងវិស័យនុយក្លេអ៊ែរការពារជាតិរបស់ចក្រអង់គ្លេសនេះ កើតឡើងស្របពេលដែលលោកនាយករដ្ឋមន្ត្រី Keir Starmer សន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ឆ្លើយតបការអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលថា អឺរ៉ុបគួរទទួលខុសត្រូវបន្ថែមចំពោះសន្តិសុខផ្ទាល់ខ្លួន។

ចក្រភពអង់គ្លេសក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា ខ្លួននឹងបង្កើនទំហំកងនាវាមុជទឹកដេីរដោយថាមពលនុយក្លេអ៊ែរ ពីចំនួន ៧គ្រឿងក្នុងពេលបច្ចុប្បន្ន ឱ្យដល់ចំនួន ១២គ្រឿង ក្នុងគោលបំណងពង្រឹងសមត្ថភាពយោធាឡើងវិញ ពិសេសទប់ទល់ការគំរាមកំហែងដែលមិនអាចទាយទុកនាពេលអនាគត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner