សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី

សៀមរាប៖កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៩ ព្រះវស្សាយាងចូល៩០ ព្រះវស្សានៅថ្ងៃទី១៨ ខែមិថុនា ខាងមុខ ។

ពិធីនេះមានព្រះវត្តមាននិមន្តពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានកិត្តិយស​គណៈកម្មាធិការសាខា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាល​ខេត្ត​យ៉ាងច្រើន​កុះករ៕


ដោយ៖​ប៊ុន ​រដ្ឋា

ads banner