ភាពចលាចលអង់គ្លេស ចូលដល់ថ្ងៃទី៣

បរទេស ៖ អំពើហឹង្សាជាបន្តបន្ទាប់ បានផ្ទុះឡើង ក្នុងពេលដែលភាពចលាចល នៅតំបន់អៀរឡង់ខាងជើង នៃចក្រភពអង់គ្លេស បានបន្តមាន រហូតដល់ថ្ងៃទី៣ គិតត្រឹមថ្ងៃពុធ។

អំពើហឹង្សា បានបន្តផ្ទុះឡើង នៅក្នុងទីក្រុង Ballymena ហើយត្រូវបានប៉ូលិសថ្កោលទោសថា ជា “ការរើសអើងជាតិសាសន៍”។ ភាពចលាចលនេះ កើតឡើង បន្ទាប់ពីការចាប់ខ្លួន យុវជនពីរនាក់ ដែលរងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភក្មេងស្រី វ័យក្មេងម្នាក់។ ជនសង្ស័យទាំងពីរ បានបង្ហាញខ្លួននៅតុលាការ កាលពីថ្ងៃចន្ទ។

អ្នកកាសែត AFP បានឃើញក្រុមបាតុករគប់ ឥដ្ឋ និងដប ក៏ដូចជា ទម្លាក់គ្រាប់បែកសាំង ទៅប៉ូលីស ហើយរបាំងផ្លូវ ត្រូវបានគេដុត បំផ្លាញ។ ក្រុមបាតុកររាប់រយនាក់ ដែលពួកគេ ភាគច្រើនពាក់ម៉ាស់ ត្រូវបានប៉ូលិសឆ្លើយតប ដោយការបាញ់កាំភ្លើងធំបាញ់ទឹក និង កាំភ្លើងផ្លាស្ទិច ដើម្បីបំបែក។

កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស បានហៅភាពចលាចល នៅក្នុងទីក្រុង Ballymena ថាជា “អំពើហឹង្សា ដ៏គួរឲ្យភ្ញាក់ផ្អើល”។ ប្រជាជនដែលរស់នៅក្នុង Ballymena បានពិពណ៌នាថា ជារឿងដ៏គួរឱ្យភ័យខ្លាច៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner