ប្រទេសអឺរ៉ុប២ប្តេជ្ញាតឹងរ៉ឹងខ្លាំង លើជនអន្តោប្រវេសន៍
បរទេស ៖ ប្រទេស អាល្លឺម៉ង់ និង ប្រទេសដាណឺម៉ាក ដែលជាបណ្តាប្រទេសនៅអឺរ៉ុប បានប្ដេជ្ញាប្រើប្រាស់ វិធីសាស្រ្តដ៏តឹងរ៉ឹង ចំពោះជនអន្តោប្រវេសន៍។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងនាយករដ្ឋមន្ត្រី ដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថា ពួកគេយល់ស្រប លើតម្រូវការ ក្នុងការទប់ស្កាត់ ជាបន្ទាន់ នូវជនអន្តោប្រវេសន៍ ដើម្បីសង្គម និងពង្រឹងច្បាប់ របស់សហភាពអឺរ៉ុប ស្តីពីសិទ្ធិជ្រកកោន។
លោក អធិការបតីអាល្លឺម៉ង់ Friedrich Merz បាននិយាយថា «ប្រទេសដាណឺម៉ាក គឺជាគំរូសម្រាប់យើង ជាយូរមកហើយ ក្នុងគោលនយោបាយ ជុំវិញ ការធ្វើចំណាកស្រុក”។
លោកស្រី Frederiksen បានសន្យាថា នឹងធ្វើការជាមួយ ភាគីអាល្លឺម៉ង់ ដើម្បីស្វែងរក “ដំណោះស្រាយថ្មី ដែលបន្ថយលំហូរចូលអឺរ៉ុប” និងនាំទៅរក “អ្នកដែលមិនមានសិទ្ធិស្នាក់ នៅក្នុងប្រទេសរបស់យើង” ។
មតិសាធារណៈបានបង្វែរការប្រឆាំងនឹងការធ្វើចំណាកស្រុកយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសភាគច្រើន នៃទ្វីបអឺរ៉ុប ដែលបង្កើនសម្ពាធ លើរដ្ឋាភិបាល ឱ្យធ្វើសកម្មភាព ពាក់ព័ន្ធនឹងប្រជាប្រិយភាព នៃការបោះឆ្នោត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត