អ៊ីស្រាអែលបញ្ចេញយន្តហោះចម្បាំង ២០០គ្រឿងវាយលុកអ៊ីរ៉ង់
អត្ថបទដោយ៖
ឈឹម ទីណា
ហ្សេរុយសាឡឹម ៖ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំងចំនួន ២០០គ្រឿងបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Effie Defrin បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា គោលដៅជាង ១០០ទីតាំងត្រូវបានវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយថា ទីតាំងគ្រាប់បែកផ្សេងៗជាង ៣៣០ទីតាំងត្រូវបានវាយបំផ្លាញរួចហើយ។
លោក Defrin បានគូសបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាផ្នែកនៃប្រតិបត្តិការច្បាស់លាស់ និងស៊ីសង្វាក់គ្នា ហើយអ្នកបើកយន្តហោះរបស់អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើគោលដៅយោធា និងគោលដៅសម្រាប់កម្មវិធីនុយក្លេអ៊ែរនៅទូទាំងតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ង់៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។