តម្លើងកាមេរ៉ាស័្វយប្រវត្តកាន់តែច្រើនដើម្បីតាមដានសត្វព្រៃនៅទីតាំងអនុវត្តគម្រោងរេដបូក លំផាត់

(ភ្នំពេញ)៖ កាមេរ៉ាសុវត្តភាពជាច្រើនគ្រឿង ត្រូវបានគេតម្លើងជាបន្តបន្ទាប់ដើម្បីថតចាប់យករូបភាព និងស្វែងយល់ឱ្យកាន់តែច្បាស់ពីភាពសម្បូរបែប និងវត្តមាននៃប្រភេទថនិកសត្វសំខាន់ៗនៅតំបន់មួយនេះ ។

គម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីសរុបចំនួន ២៥ម៉ឺនហិកតាក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)ដែលបានសហការជាមួយដែនជម្រកសត្វព្រៃលំផាត់នៃក្រសួងបរិស្ថានបានឱ្យដឹងថាកាលពីអំឡុងខែមេសា ឆ្នាំ ២០២៥ ក្រុមការងារជំនាញ បានតម្លើងកាមេរ៉ាចំនួន ១១គ្រឿង ដោយយោងទៅលើពិធីសារអង្កេតតាមដាន។

គួរបញ្ជាក់ថាតាម ទិន្នន័យដែលទទួលបានក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ បានកត់ត្រាសត្វព្រៃចំនួន ១៥ ប្រភេទ ក្នុងនោះរួមមាន: ថនិកសត្វ៖ សត្វខ្ទីង ស្វាកន្ទុយស ស្វាត្រោស ស្វាក្ដាម ឈ្លូស ជ្រូកព្រៃ សំពោចកលឿង សំពោចវល្លិ៍ឬសំពោចតូច ប្រម៉ា ទន្សាយគល់ និងកំប្រុកពោះប្រផេះ។

ចំពោះសត្វសត្វស្លាបមានដូចជា ត្រដក់តូច មាន់ព្រៃ ទទា និងសត្វល្វាចេក។

អង្គការមួយនេះបានលើកឡើងដែរថាដើម្បីបង្កើនវិសាលភាពនៃការអង្កេតតាមដាន កាមេរ៉ាស្វ័យប្រវត្តនឹងត្រូវតម្លើងទីតាំងចំនួន ៣៤ បន្ថែមទៀត ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។សម្រាប់កិច្ចខិតខំប្រឹងប្រែងនេះបានរួមចំណែកដល់ការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់នៃគម្រោងរេដបូកលំផាត់៕

ដោយ ៖ ម៉ាដេប៉ូ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner