ប្រតិភូកម្ពុជានិងថៃទទួលបន្ទុកកិច្ចការព្រំដែនជួបគ្នានៅរាជធានីភ្នំពេញ

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមពិភាក្សាជាមួយគ្នានៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ នារាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នារាជធានីភ្នំពេញ។ ប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកប្រតិភូថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែនរបស់ប្រទេសថៃ។
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃដែលបានរៀបចំឡើងនៅក្នុងថ្ងៃនេះ បានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនគោក រវាងប្រទេសកម្ពុជានិងប្រទេសថៃ បន្ទាប់ពីកងទ័ពថៃបាន លួចឆ្មក់ ចូលមកបាញ់លើកងទ័ពកម្ពុជា និងបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ នៅតំបន់មុំ៣ ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា កិច្ចប្រជុំនៃគណៈកម្មការចម្រុះ (JBC) ផ្តោតសំខាន់លើការបង្ហាញជំហររបស់ភាគីថៃ ចំពោះការចូលរួមជាមួយកម្ពុជា ក្នុងការយកបញ្ហានៅតំបន់ទាំងបួនខាងលើនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ឬមួយយ៉ាងណា ទាក់ទងនឹងបញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner