លោក គីម ជុងអ៊ុន ពន្លឿនផលិតគ្រាប់ផ្លោងឆ្លើយតបសង្គ្រាមសម័យទំនើប

ព្យុងយ៉ាង ៖ នៅពេលចុះត្រួតពិនិត្យរោងចក្រឧស្សាហកម្មយោធា ប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យពន្លឿនការផលិតគ្រាប់ផ្លោងឆ្លើយតបតម្រូវការក្នុងសង្គ្រាមសម័យទំនើប។

ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា លោក គីម ជុងអ៊ុន បានអះអាងថា បើសិនយើងចង់បង្កើនការផលិតគ្រាប់ផ្លោងថ្មីមានកម្លាំងខ្លាំង បំពេញតម្រូវការក្នុងសង្គ្រាមសម័យទំនើបនោះ យើងត្រូវតែព្យាយាមពង្រីក និងពង្រឹងសមត្ថភាពផលិត ពិសេសរៀបចំដំណើរការផលិតឱ្យកាន់តែត្រឹមត្រូវ និងបង្កើនផលិតកម្មយន្តហោះដ្រូនជានិច្ច។

លោក គីម បានជំរុញបែបនេះ ក្នុងកំលុងពេលចុះពិនិត្យមើលវឌ្ឍនភាពនៃការផលិតគ្រាប់ផ្លោង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ និងចំពេលមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ អំពីការបញ្ជូនកងទ័ពកូរ៉េខាងជេីង និងអាវុធទៅជួយដល់រុស្ស៉ីក្នុងសង្រ្គាមអ៊ុយក្រែន។

យោងតាមរបាយការណ៍របស់ក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគីរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា កូរ៉េខាងជើងបានផ្គត់ផ្គង់ដល់រុស្ស៉ី នូវគ្រាប់ផ្លោងជាង ២០.០០០គ្រាប់កាលពីខែឧសភា៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner