អភិបាលខេត្តកំពង់ចាមអំពាវនាវដល់យុវជនគោលដៅឱ្យចុះឈ្មោះសិក្សាជំនាញនៅវិទ្យាស្ថដើម្បីកែប្រែជីវភាពគ្រួសារ និងអនាគត
កំពង់ចាម៖ក្នុងឱកាសប្រារទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅសាលាបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ ។ជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើង៊

ឯកឧត្តមបានបន្ថែមថា យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន១.៥លាននាក់ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថាន បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ ២៨ ម៉ឺនរៀលទៀតផង។

ឯកឧត្តមបានលើកទឹកចិត្តថា ក្រោយបញ្ចប់ការសិក្សា យុវជននឹងទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀស បានការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ពិសេសមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស និងធានាបានធនធានមនុស្ស ដែល មានកម្លាំងពលកម្មជំនាញ និងភាពប្រកួតប្រជែងខ្ពស់ ធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាង តិចប្រចាំជីវិត»៕
ដោយ៖លីពៅ


