សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា ប្រាប់​ថា​មិន​អាច​ចុះ​ថ្លៃសិក្សា​តាម​ការ​ស្នើសុំ​ឡើយ

អត្ថបទដោយ៖

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បញ្ជាក់ប្រាប់អាណាព្យាបាលសិស្សានៅសាលាឯកជនទាំងអស់ថា សាលារបស់ពួកគេមិនអាចចុះថ្លៃសិក្សាជូនតាមការស្នើសុំបានទេ។ សមាគមគ្រឹះស្ថានកម្ពុជានៅថ្ងៃទី១២ ឧសភានេះបានពន្យល់ពីមូលហេតុថា ធនាគារជាតិមិនព្រមអន្តរាគមន៍ដល់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្ថយអត្រាការប្រាក់តាមសំណើរបស់ខ្លួននោះទេ ហើយតម្លៃអគ្គិសនីក៏ព្រមបញ្ចុះថ្លៃដែរ។ 

នេះគឺជាការគូសបញ្ជាក់របស់សមាគមគ្រឹះស្ថានសិក្សា ក្រោយសំណើរបស់ខ្លួនទៅកាន់ធនាគារ និងអគ្គិសនីកម្ពុជាបរាជ័យ។ កាលពីថ្ងៃទី២៤ ខែមេសា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានធ្វើសំណើមួយទៅលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាដោយសុំអន្តរាគមន៍លើធនាគារ និងស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយអត្រាការប្រាក់៣០ភាគរយដោយបង់តែការប្រាក់ ហើយពន្យារពេលបង់ប្រាក់ដើមក្នុងរយៈពេល១ឆ្នាំដល់សាលាឯកជនទាំងឡាយណាដែលកំពុងជាប់បំណុល ហើយក៏ស្នើសុំកម្ចីបន្ថែមដើម្បីបន្តនិរន្តរភាព។ ប៉ុន្តែសំណើនេះបរាជ័យ។ 

មួយវិញទៀតដើម្បីកាត់បន្ថយតម្លៃអគ្គិសនី កាលនៅថ្ងៃទី៥ ខែឧសភានេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាក៏បានស្នើទៅកាន់អគ្គិសនីកម្ពុជាឱ្យបញ្ចុះថ្លៃមកត្រឹម ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដូចសាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅតាមទីជនបទដែរ។ សំណើនេះក៏បរាជ័យទៀត។
ហេតុដូចនេះហើយ បានជាគ្រឹះស្ថានសិក្សាកម្ពុជាមិនអាចបញ្ចុះថ្លៃដល់អណាព្យាបាលបាន៕

ads banner
ads banner
ads banner