អត្តពលិកកីឡាវាយសីកម្ពុជា បានត្រឹមលេខ៤ ខណៈក្រុម East Kalimantan របស់ឥណ្ឌូនេស៊ី លេខ១ នៃពាន Arafura Games 2019 នៅប្រទេសអូស្ត្រាលី

អត្ថបទដោយ៖
Kien Sereyvuth

អត្តពលិកកីឡាវាយសីកម្ពុជា បានត្រឹមលេខ៤ ខណៈក្រុម East Kalimantan របស់ឥណ្ឌូនេស៊ី លេខ១ បន្ទាប់ពីយកឈ្នះក្រុម ហ្វីលីពីន ៥ទល់៣ នៃពាន Arafura Games 2019 នៅប្រទេសអូស្រ្តាលី  ។
តាមការបញ្ជាក់ពី លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសី បញ្ជាក់ទៀតថា កម្ពុជា បានត្រឹមលេខ៤ ក្រោយចាញ់ ក្រុម Papua របស់ឥណ្ឌូនេស៊ី ៥ទល់២ លើវិញ្ញាសាវាយគូរបុរស-នារី កម្ពុជាចាញ់ទាំង២ វិញ្ញាសាទោលបុរសកម្ពុជាឈ្នះ១ ចាញ់១ វិញ្ញាសាវាយទោលនារី កម្ពុជាឈ្នះ១ ចាញ់១ រីឯវិញ្ញាសាវាយគូចំរុះកម្ពុជាបានចាញ់ដូចគ្នា ។ រីឯក្រុមហ្វីលីពីន ៣ទល់៥ ក្រុម East Kalimantan របស់ ឥណ្ឌូនេស៊ី ។
លោក ជាម សុភា បានអោយដឹងថា តាមរយៈការប្រកួតជាលក្ខណៈអន្តរជាតិនេះ យើងសង្កេតឃើញថាសិទ្ធផលរបស់កីឡាករ កីឡាការិនី មានការកើនឡើងទាំងក្រុមជម្រើសរើសជាតិ និងក្រុមថ្នាល ហើយការប្រកួតនេះដែរ ក៏បានផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស សម្រាប់អោយអត្តពលិកត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ជាពិសេសព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។ 
សូមបញ្ជាក់ថា ការចេញទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Arafura Games 2019 នៅប្រទេសអូស្ត្រាលីឆ្នាំនេះ  ទទួលបានប្រាក់ហោប៉ៅឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ខណៈថ្លៃធ្វើដំណើរសំបុត្រយន្តហោះ និងការស្នាក់នៅ ទទួលបានការជួយឧបត្ថម្ភពីសហព័ន្ធ សមាគម និងពីម្ចាស់ផ្ទះអូស្រ្តាលីផងដែរ  ជាមួយគ្នានេះ ក្រុមកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃស្អែក ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner