ក្រុម Leicester City និងកាំភ្លើងធំ Arsenal ចែកគ្នាម្នាក់១ពិន្ទុកាលពីយប់មិញ
អត្ថបទដោយ៖
Kien Sereyvuth
ក្រុម Leicester City ១ទល់១ ក្រុម Arsenal យប់មិញ បានធ្លាក់មកចំណាត់ ថ្នាក់លេខ ៤ ក្នុងតារាង Premier League វិញ ។
ក្រុមម្ចាស់ផ្ទះកាំភ្លើងធំរកបាន ១គ្រាប់ នាំមុនដោយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នៅនាទី៣១ លុះដល់ នាទី៨៤ ក្រុម Leicester City តាម ស្មើវិញដោយខ្សែប្រយុទ្ធ Vardy នាទី ៨៤។ ខណ:ក្រុមកាំភ្លើងធំ Arsenal សល់ត្រឹមគ្នា ១០នាក់ ប៉ុណ្ណោះ ដោយ Nketiah បានកាតក្រហមនាទី៧៥។
លទ្ធផលនេះ សម្រាប់ក្រុមទាំងពីរនេះធ្វើអោយ Arsenal ឈរលេខ ៧ ដដែលក្នុង តារាង Premier League ហើយក្រុម Leicester City វិញបានធ្លាក់ មកលេខ ៤ ក្នុងតារាង ដោយលើក្រុមលេខ ៥ Man Utd ចំនួន ៤ពិន្ទុ តែបិសាចក្រហមសល់ ១ប្រកួត ក្នុងដៃ៕