ប្រជាពលរដ្ឋចំនួន៩គ្រួសារ បានទទួលប័ណ្ណក្រីក្រនៅសង្កាត់ផ្សារថ្មីទី១ ខណ្ខដូនពេញ រាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៩គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ខដូនពេញ រាជធានីភ្នំពេញ ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ និងបានផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភ ក្នុងខណៈពេលដែលក្រុមគ្រួសារ ពលរដ្ឋទាំងនេះកំពុងជួបប្រទះការខ្វះខាតដោយសារបញ្ហាកូវីដ-១៩ ។

ឯកឧត្តម សួន រិនឌី តំណាងរាស្រ្ត មណ្ឌុលភ្នំពេញ និងជាអនុប្រធានទី១ ឯកឧត្តម ស៊ាងវិសុទ្ធ និងឯកឧត្តម ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី១ បានចុះចែកបណ្ណសមធម៌ ជូនដល់ប្រជាជនក្រីក្រចំនួនចំនួន៩គ្រួសារ ផ្ទាល់ដៃនាព្រឹក ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២០នេះ។

ឯកឧត្តម សួន  រិន្ទឌី ប្រាប់ពលរដ្ឋថា៖ នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ “ កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងជនងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ” នៅទូទាំងប្រទេស និងបានបញ្ចេញប្រាក់១២៥លានដុល្លារ រួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង។

ឯកឧត្តម សួន រិន្ទឌី បញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅតែជាក្តីព្រួយបារម្ភ របស់ពិភពលោកទាំងមូល  ប៉ុន្តែប្រទេសកម្ពុជា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំបានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺនេះ ដោយមិនឲ្យមានអ្នកស្លាប់  និងគ្រប់គ្រងមិនឲ្យមានការឆ្លងក្នុងសហគមន៍ តាមរយៈការដាក់ចេញនូវវិធានការច្បាស់លាស់ និងទប់ស្កាត់បានទាន់ពេលវេលា ។

ឯកឧត្តម សួន រិន្ទឌី បានជំរាបជូនពីផលប៉ះពាល់នៅចំពោះមុខ និងទៅអនាគត លើវិស័យសេដ្ឋកិច្ច ដោយសារបញ្ហាកូវីដ-១៩ ដោយតំរូវឲ្យយើងបន្តអត់ធ្មត់ និងត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅលើបញ្ហាគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជា ដែលជាផលប៉ះពាល់របស់ពិភពលោកទាំងមូល ។

ឯកឧត្តបានបន្តរថាគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ ឯកឧត្តម បានឲ្យពលរដ្ឋដែលបានទទួលប័ណ្ណសមធម៌រួចហើយ អញ្ជើទៅសាលាសង្កាត់ដើម្បីចុះឈ្មោះ និងទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងគ្រប់ទីកន្លែង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner