គ្រូ និងសិស្ស៥នាក់ទៀត ឆ្លងកូវីដ១៩ នៅប្រទេសសិង្ហបុរី

អត្ថបទដោយ៖
Kien Sereyvuth

សិង្ហបុរី៖ សិស្សសាលាចំនួន៤នាក់ និងគ្រូបង្រៀនម្នាក់ នៅប្រទេសសិង្ហបុរីត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នេះបើតាមក្រសួងអប់រំប្រទេសនេះប្រកាសឲ្យដឹង នៅថ្ងៃអង្គារ៍ទី៧ កក្កដា ម្សិលមិញ។

កាលពីថ្ងៃអាទិត្យ ក៏មានសិស្ស៤នាក់ និងបុគ្គលិកអប់រំម្នាក់ ឆ្លងកូវីដ១៩ដែរ នៅប្រទេសសិង្ហបុរី។ ប្រភពថា ករណី៥នាក់ថ្មីនេះគឺស្ថិតក្នុងចំណោមករណី២០ ដែលឆ្លងក្នុងសហគមន៍នៅប្រទេសសិង្ហបុរី ដោយពួកគេមកពីសាលារៀនផ្សេងៗគ្នា មាននៅបឋម និងអនុវិទ្យាល័យ ក្នុងនោះ មានមកពីសាលា Bedok View Secondary School, East Spring Primary School, Jurong West Primary School និង Jurong West Secondary School ខណៈដែលគ្រូបង្រៀនវិញមកពីសាលា Assumption Pathway School ។

សិង្ហបុរីបានបើកសាលារៀនតាំងពីថ្ងៃទី២ មិថុនា ក្រោយពេលបិទទ្វារ២ខែ ដោយសារតែបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩។ សិង្ហបុរី គិតត្រឹមម្សិលមិញ មានឆ្លងថ្មី១៥៧នាក់ថែមទៀត កើនដល់៤៥១៤០នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner