វៀតណាមរំពឹងនាំអង្ករទៅអឺរ៉ុបកើនដល់៨ម៉ឺនតោន ក្រោមកិច្ចព្រមព្រៀងសេរីទ្វេភាគី

វៀតណាម៖ កូតានាំចេញអង្កររបស់វៀតណាមទៅកាន់សហគមន៍អឺរ៉ុបត្រូវបានរំពឹងថានឹងកើនឡើង ចាប់ពីឆមាសទី២នៃឆ្នាំ២០២០នេះទេ នេះបើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដោយផ្អែកតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមអឺរ៉ុប ហៅកាត់ថា EVFTA។

សារព័ត៌មាន Vietnamnews បានចេញផ្សាយនៅថ្ងៃទី៨ កក្កដា ២០២០នេះថា ផ្អែកតាមកិច្ចព្រមព្រៀង ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ សីហាខាងមុខនេះ សហគមន៍អឺរ៉ុបសន្យាថា នឹងផ្តល់កូតានាំចូលអង្ករពីវៀតណាម៨ម៉ឺនតោន។ ជាងនេះទៀត ក្រោយពេល៣ទៅ៥ឆ្នាំ ពន្ធលើផលិតផលអង្ករនឹងត្រូវកាត់ចេញ ដល់សូន្យភាគរយ។

លោក Trần Thanh Hải អគ្គនាយករង នៃអគ្គនាយកដ្ឋាននាំចេញនិងនាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០១៩ វៀតណាមទទួលបានចំណូល១០.៧លានដុល្លារអាម៉េរិក ពីការនាំចេញអង្ករទៅអឺរ៉ុប ជាតម្លៃសមរម្យដោយសារតែពន្ធនាំចូលដ៏ខ្ពស់ក្នុងទីផ្សារនេះ។ វៀតណាមរកចំណូលបានប្រមាណ១.៧១ពាន់លានដុល្លារ ពីនាំចេញអង្ករ៣.៥លានតោន ក្នុងឆមាសទី១នៃឆ្នាំ២០២០នេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner