សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង​​ បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ៥៧ គ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្វាយរៀង៖ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ នេះបានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា ៣១ គ្រួសារ ជនពិការ ២ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់ ស្ត្រីមេម៉ាយ ៦ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១៧ គ្រួសារ ) សរុបចំនួន ៥៧ គ្រួសារ ក្នុងស្រុកកំពង់រោទិ៍ មកពីឃុំស្វាយតាយាន ៣២ គ្រួសារ ឃុំញរ ១២ គ្រួសារ និងឃុំរាជមន្ទីរ ១៣ គ្រួសារ ។

នាឱកាសនោះលោកជំទាវ ដួង វណ្ណា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយសូមឲ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង ត្រូវមានអនាម័យស្អាតជានិច្ច ជាពិសេស បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ។

បន្ថែមពីនេះសូមប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព ។

ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅតែជាក្តីព្រួយបារម្ភ របស់ពិភពលោកទាំងមូល ប៉ុន្តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺនេះ ដោយមិនឲ្យមានអ្នកស្លាប់ និងគ្រប់គ្រងមិនឲ្យមានការឆ្លងក្នុងសហគមន៍ តាមរយៈការដាក់ចេញនូវ វិធានការច្បាស់លាស់  និងទប់ស្កាត់បានទាន់ពេលវេលា ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៥៧ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង អាវយឺត ២ សាប៊ូ ២ ដុំ ក្រម៉ា ១ ម៉ាស់ ១ ថវិកា ៤០,០០០ រៀល ក្នុងឱកាសនោះលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភបន្ថែមដល់ប្រជាពលរដ្ឋទាំង ៥៧ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ១០,០០០ រៀល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner