នាយករដ្ឋមន្ត្រីស្តីទី ជំរុញឲ្យអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ និងកងកម្លាំងទាំង៣ប្រភេទ ចុះជួយធ្វើលំនៅដ្ឋានជូនពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានដាស់តឿននិងជំរុញដល់កងកម្លាំងទាំង ៣ទាំងនគរបាល កងទ័ព និងកងអាវុធហត្ថ ឲ្យចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២១-២២ខែ មេសាកន្លងមកនេះ ខណៈដែលបញ្ហាបាតុភូតធម្ម ជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ បានកើតឡើងជាញឹ កញាប់និងបំផ្លាញផ្ទះសម្បែង ស្ទើរទូទាំងប្រទេស នៅដើមឆ្នាំ២០១៩នេះ។ជាពិសេស នៅក្នុងខេត្តបាត់ដំបង តាមបណ្តាស្រុកមួយចំនួន ក្នុងនេះស្រុកថ្មគោល រងការខូចខាតនិងប៉ះពាល់ដល់ផ្ទះស ម្បែងធ្ងន់ធ្ងរច្រើនជាងគេ។
ការថ្លែងរបស់សម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី នៃ រាជរដ្ឋាភិបាលកម្ពុជា បែបនេះ គឺនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រពលរដ្ឋ ដែលរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ចំនួន ២៧៩គ្រួសារ នៅស្រុកថ្មគោលខេត្តបាត់ដំ បង ព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថា សម្រាប់ផ្ទះប្រជាពលរដ្ឋ ដែលមានអទិភាពត្រូវនាំគ្នាទៅជួយធ្វើដំបូង គឺផ្ទះបានដួលរលំទាំងស្រុងដោយត្រូវចែកភូមិសាស្ត្រគ្នាធ្វើ ព្រោះនេះជាទម្លាប់ ជាប្រពៃណី អាកប្បកិរិយាទឹកចិត្តរបស់យើងពីដើមមក គឺតែងតែជួយគ្នាយ៉ាងដូច្នេះ ។
សូមបញ្ជាក់ថា៖ នៅក្នុងរបាយការណ៍គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបងបានឲ្យដឹងថា៖ គិតចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ខ្យល់ព្យុះកន្ត្រាក់ បានបងឲ្យ្កប៉ះពាល់និងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋតាមបណ្តាស្រុក-ក្រុងចំនួន១០ស្មើនឹង៨៧៦ខ្នងផ្ទះ។ក្នុងនោះស្រុកថ្មគោលច្រើនជាងគេនិងបង្កឲ្យមានពលរដ្ឋរងរបួស ទៀតផង។ ដោយឡែក នៅថ្ងៃទី ២៤ខែមេសាថ្មីៗនេះក៏មានខ្យល់កន្ត្រាក់ប៉ះពាល់ ដល់ស្រុក ចំនួន ០៤ទៀតផងដែរ ដោយបង្កការប៉ះពាល់ផ្ទះសម្បែងសរុបចំនួន ១០១ខ្នងបន្ថែមទៀត។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក៏បានបញ្ជាក់បន្ថែមទៀតថា៖ការអំពាវនាវនិ ងការជំរុញដល់កងកម្លាំងឲ្យចុះជួយសង្គ្រោះនេះ ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិង កំពុងប្រឈមនូវបញ្ហានិងការលំបាកផ្សេងៗគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ របស់ប្រមុខរាជរដ្ឋា ភិបាល និងថ្នាក់ដឹកនាំក្រុមការងារគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងក្រុមការងាររបស់គណបក្សប្រជាជនដែលបានចុះជួយនៅក្នុងខេត្ត និងតាមបណ្តាស្រុកនីមួយៗផ្ទាល់។ វាខុសពីការសន្យាខ្យល់ របស់ជនអគតិមួយចំនួន ដែលមិនបានជួយនិងមិនជួយប្រ ជាពលរដ្ឋសោះ តែបានតែស្រែកពីខាងក្រៅថាខ្លួនស្នេហាជាតិ ស្រឡាញ់ពលរដ្ឋ សន្យាធ្វើយ៉ាងនេះយ៉ាងនេះ?ខ្លួនយ៉ាងនោះ?។ ប៉ុន្តែធាតុពិតគឺមានតែអ្នកនៅក្នុងស្រុក ជាពិសេស រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ជាអ្នកអភិវឌ្ឍន៍និងកំពុងតែជួយដល់បងប្អូនប្រជាពលរដ្ឋយើង បានទាន់ពេល និងនៅរួមសុខរួមទុក្ខជាមួយបងប្អូននៅគ្រប់កាលៈទេសៈ។
សម្ដេចនាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោ ម ក៏បានសន្យា នឹងបានផ្តល់ នូវក្តីសង្ឃឹមជូនបង ប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់នៅតាមបណ្តាស្រុ កទូទាំងខេត្តបាត់ដំបង ត្រូវខិតខំដោះស្រាយនិងបន្តជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារបញ្ហាគ្រោះធម្មជាតិនានាទាំងនោះ។ ដោយក្នុងនោះ ស ម្តេចក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ រាជរដ្ឋាភិបា លកម្ពុជា មិនបានទុកចោលពលរដ្ឋណាម្នាក់នោះទេ? ហើយក៏មិនបានប្រកាន់នូវនិន្នាការនយោបា យណាមួយ ក្នុងការជួយដល់ពលរដ្ឋរងគ្រោះទាំងនោះឡើយ។ ហើយសម្ដេចក៏បានអំពាវនាវដល់សប្បុរសជននានាឲ្យចូលរួមនិងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយពលរដ្ឋកំពុងជួបបញ្ហាគ្រោះមហន្តរាយពីបាតុភូតគ្រោះធម្មជាតិទាំងនេះដែលកំពុងតែបន្តកើតមាននេះ ផងដែរ ។
អំណោយដែចែកជូនប្រជាពលរដ្ឋរងគ្រោះក្នុង ស្រុកថ្មគោល ដោយសារខ្យល់កន្ក្រាក់ទាំង២៧៩ គ្រួសារ ក្នុងនោះរួមមានក្នុងមួយគ្រួសារៗ ស័ង្កសី ២០សន្លឹក ដើម្បីចែកដល់គ្រួសារ ដែលបានដួលរលំផ្ទះទាំងស្រុង ចំនួន២៨គ្រួសារ។ ស័ង្កសី ១០ សន្លឹក ចែកដល់គ្រួសាររងគ្រោះស្រាលនិងមធ្យម ចំនួន២៥១គ្រួសារ។ ដោយឡែក ក្នុងមួយគ្រួសារៗថវិកា ២០ម៉ឺនរៀល, អង្ករ២៥គីឡូក្រាម, មី០១ កេស និងទឹកសុទ្ធ១កេស (ទាំង២៧៩គ្រួសារ)៕