Borussia Dortmund ប្រកាសទទួលស្គាល់ក្លិបអ្នកគាំទ្ររបស់ខ្លួនជាផ្លូវការ នៅវៀតណាម
គេហទំព័របណ្តាញសង្គម Facebook ឈ្មោះ Borussia Dortmund Fan Club in Vietnam របស់អ្នកគាំទ្រក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ត្រូវបានប្រកាសទទួលស្គាល់ពីភាគីក្លិប ដែលចាត់ទុកជាសមាគមអ្នកគាំទ្រផ្លូវការ នៅក្នុងប្រទេសវៀតណាម។ សមាគមអ្នកគាំទ្ររបស់ក្លិបយក្សអាល្លឺម៉ង់ នៅជុំវិញពិភពលោកនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧០មកម៉្លេះ ខណៈមកទល់បច្ចុប្បន្នត្រូវបានក្លិបប្រកាសទទួលស្គាល់ជាង៨៥០កន្លែងជុំវិញ ពិភពលោក និងចុងក្រោយបង្អស់នេះ ត្រូវបានដាក់បញ្ចូលខាងអ្នកគាំទ្រនៅប្រទេសវៀតណាម របស់ខ្លួនថែមទៀតផង។ បើលើកឡើងជារួម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងគិតទល់ពេលនេះ មានសមាគមអ្នកគាំទ្រដែល ទទួលស្គាល់ជាផ្លូវការពីក្លិបអាល្លឺម៉ង់មួយនេះ ចំនួន៤ប្រទេសរួមមាន ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។