Virgil van Dijk ឈ្នះពាន PFA Player of The Year ប្រចាំឆ្នាំនេះ
ខ្សែការពារ Virgil van Dijk របស់ក្លិបហង្សក្រហម Liverpool ឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំ នៅអង់គ្លេស ពីសមាគមន៍បាល់ទាត់អង់គ្លេស ប្រចាំរដូវកាលនេះ។ ខ្សែការពារវ័យ២៧ឆ្នាំរូបនេះ បានជាប់ក្នុងបញ្ជីឈ្មោះជុំចុងក្រោយ ដែលមានកីឡាករ៦រូប កាលពីចុងសប្តាហ៍កន្លងទៅ ដោយក្នុងនោះរួមមាន Eden Hazard, Sergio Aguero, Raheem Sterling, Bernardo Silva និងមិត្តរួមក្រុមរបស់គាត់ Sadio Mane ផងដែរ។
ដូច្នេះមានន័យថា ពានរង្វាន់កីឡាករល្អជាងគេប្រចាំរដូវកាលនេះ របស់សមាគមបាល់ទាត់អង់គ្លេស គឺនៅតែជាកីឡាករក្លិប Liverpool ដដែល ខណៈឆ្នាំចាស់កន្លងទៅបានលើខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah។ Liverpool ក្នុងរដូវកាលនេះ ត្រូវបានគេសង្កេតឃើញថា មានប្រព័ន្ធការពារមួយដ៏រឹងមាំ ខណៈឆ្លងកាត់ការប្រកួត៣៥លើក ក្នុងលីគកំពូលអង់គ្លេស របូតតែចំនួន២០គ្រាប់់ប៉ុណ្ណោះ ដែលនេះគឺជាចំនួនតិចជាងគេបំផុតគិតត្រឹមសប្តាហ៍នេះ។ ការប្រគល់ពានរង្វាន់នឹងត្រូវធ្វើឡើងនៅទីក្រុងឡុងដ៍ នាយប់ថ្ងៃទី២៨ ខាងមុខនេះ៕ម.ន