ក្រុមមន្ទីរអប់រំខេត្តប៉ៃលិន និងមន្ទីរអប់រំខេត្តកំពង់ស្ពឺ ធ្លាក់ចេញពីពានរង្វាន់ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារ៉ុង មុនគេប្រចាំពូល«ក»

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចា្យ ហង់ ជួនណារ៉ុន លើកទី២ ឆ្នាំ ២០១៩នេះ បានឈានដល់សប្តាហ៍ទី៤ ហើយកាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ដោយរកក្រុមដើរចេញមុនគេ ក្នុងពូល«ក» គឺក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺ  ។

គួររំលឹកថា ពានរង្វាន់ ឯកឧត្តមរដ្ឋមន្រ្តីឆ្នាំនេះ នេះមាន២១ក្រុមចូលរួម មានអគ្គនាយកដ្ឋានទាំង៦ និងអគ្គាធិការដ្ឋាន១ ចំណុះ ក្រសួងអប់រំ យុវជន និងកីឡា និងរាជធានី ខេត្តចំនួន១៤ រួចធ្វើការប្រកួតបែងចែកជា៤ពូល ដែលមក ពីមន្ទីរអប់រំ ខេត្ត ក្រុងនានា។ ដោយធ្វើការប្រកួតជម្រុះស្វែងរក២ក្រុមខ្លាំង ក្នុងមួយពូលបន្តទៅវគ្គខ្វែង រួចឈានទៅវគ្គផ្តាច់ព្រាត់ ដើម្បីរកក្រុមជើងឯកតែម្តង។

ចំពោះគោលបំណងវិញ គឺរួមចំណែក និងលើកកម្ពស់សុខមាលភាពមន្ត្រីរាជការទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព មិត្តភាព ភាពសប្បាយរីករាយ និងកិច្ចសហប្រតិបត្តិការការងារ រវាងអង្គភាពចំណុះទីស្តីការ និងមន្ទីរអប់រំយុវជន និងកីឡា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកាន់តែល្អប្រសើរនៅតាមអង្គភាពនានា ចំណុះទីស្តីការក្រសួង និងមន្ទីរអប់រំយុវជន និងកីឡា ជាពិសេសថ្នាក់ដឹកនាំក្រសួង និងមន្ត្រីអប់រំទាំងអស់។

រីឯលទ្ធផល ក្នុងពូល«ក» ដែលធ្វើការប្រកួតម្សិលមិញវិញ ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រៃវែង ៣:២ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ  ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ៩:០ ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្ត ប៉ៃលិន និងក្រុមអគ្គនាយកដ្ឋានកីឡា ៣:២ ក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ ។ សម្រាប់ថ្ងៃនេះក្នុងពូល«ខ» ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ប៉ះអគ្គនាយកដ្ឋានយុជន និងក្រុមមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះវិហារ ប៉ះ ក្រុមមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចា្យ ហង់ ជួនណារ៉ុន លើកទី២ ឆ្នាំ២០១៩នេះ សម្រាប់ប្រាក់រង្វាន់វិញ ក្រុមជ័យលាភីលេខ១ទទួលបានប្រាក់៤លានរៀល ជើងឯករងបាន ៣លានរៀល និងលេខ៣បាន២លានរៀល ហើយក៏មានប្រាក់រង្វាន់ផ្ដល់ជូនដល់កីឡាករលេងល្អជាងគេ កីឡាករស៊ុតបានច្រើនជាងគេ អ្នកចាំទីល្អជាងគេ និងឈុតដែលស្អាតជាងគេផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner