មេបញ្ជាការរងកងទ័ពជើងគោក ចុះសួរសុខទុក្ខគ្រួសារទ័ពដែលរងគ្រោះរលំផ្ទះ ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់
ព្រះវិហារ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ នាយរងការិយាល័យជំនាញ ចុះសួរសុខទុក្ខគ្រួសារទ័ពដែលរងគ្រោះរលំផ្ទះ ដោយសារខ្យល់កន្ត្រាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ត ទី២៥ ខែមេសា ឆ្នាំ២០១៩នេះ។
នៅក្នុងដំណើរអញ្ជើញចុះសាកសួរសុខទុក្ខ ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក ក៏បានយកនូវអំណោយមួយចំនួនជួយឧបត្ថម្ភដល់បងប្អូនគ្រួសារទ័ពចំនួន០៩គ្រួសារ ដែលជាគ្រួសាររងគ្រោះធ្ងន់ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១បេ មី១កេស តង់១ និងថវិកាចំនួន១០ម៉ឺនរៀល។
គួរំលឹកថា នៅវេលាម៉ោង១៧និង២០នាទី ល្ងាចថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ផ្ទះរបបគំរូសម្តេចតេជោ ដែលផ្តល់ជូនគ្រួសារកងទ័ពសរុបចំនួន៥៥ខ្នង ត្រូវបានវាយបំផ្លាញដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ លាយឡំភ្លៀងផ្គររន្ទះ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះផ្ទះរបបគំរូសម្តេចតេជោជូនគ្រួសាកងទព័ចំនួន១០ខ្នង ផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង រលំដួលដល់ដីទាំងស្រុង។ ជាមួយគ្នានោះ ផ្ទះមួយខ្នងក៏បានលោតចេញពីលើជើងតាង និង៤៤ខ្នង ទៀតរបើកដំបូល៕ធ.ដ
ដោយៈ សួន លីណា