នៅត្រីមាសដំបូងឆ្នាំ២០១៩នេះ វៀតណាមនាំចេញសាច់ត្រីប្រាទៅអង់គ្លេស កើនឡើងជិត៧០ភាគរយ
វៀតណាម៖ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ ប្រទេសវៀតណាមបាននាំចេញត្រីប្រាទៅកាន់ទីផ្សារប្រទេសអង់គ្លេសកើនឡើងរហូតដល់ជិត៧០% ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជិត១២លានដុល្លារអាម៉េរិក នេះបើតាមការបញ្ជាក់ពីសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម។
អង់គ្លេស គឺជាទីផ្សារធំបំផុតទី២សម្រាប់ការនាំចេញត្រីប្រារបស់វៀតណាម ហើយបើតាមសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាមនៅឆ្នាំនេះ គេរំពឹងថា នឹងមានអ្នកបញ្ជាទិញពីប្រទេសក្នុងទ្វីបអឺរ៉ុបសំខាន់ៗផ្សេងទៀតផងដែរ។ ការនាំចេញច្រើនជាងការនាំចេញសាច់ត្រីប្រាក្លាសេកក ដែលមានតម្លៃខ្ពស់បំផុត៥ដុល្លារ៣សេនក្នុងមួយគីឡូក្រាម។ តម្រូវការត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាលំដាប់ ហើយតម្លៃក៏ទំនងជានឹងនៅតែរក្សាបានខ្ពស់ដែរនៅឆ្នាំនេះ ហើយវាក៏កំពុងទាក់ទាញទីផ្សារសម្រាប់អ្នកនាំចេញទៀតផង។
វៀតណាមត្រូវបានគេដឹងថា គឺជាអ្នកផ្គត់ផ្គង់ធំបំផុតទី៦ ដែលនាំប្រភេទសាច់សត្វពណ៌ស ទៅកាន់ទីផ្សារអង់គ្លេស បន្ទាប់ពីអៀកឡង់ ចិន ណ័រវេ រុស្ស៊ី និងកោះហ្វាអ៊ី។ បើតាមសមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម សម្រាប់ឆ្នាំ២០១៩នេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះ រំពឹងនឹងនាំចេញត្រីប្រាគិតជាទឹកប្រាក់សរុបប្រមាណ២,៤ពាន់លានដុល្លារអាម៉េរិក ដោយសារតែការកើនឡើងនៃតម្រូវការរបស់ប្រទេសចិន និងការបន្ធូរបន្ថយពន្ធនៅលើទីផ្សារអឺរ៉ុប៕ធ.ដ