ថវិកា និងអំណោយមួយចំនួនត្រូវបានប្រគល់ជូនគ្រួសារសព្វតាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ចុះជួយឃុំសេសាន ស្រុកអូយ៉ាដាវ
ខេត្តរតនគិរី ៖ លោក បួនសេង សុពិសិដ្ឋ អនុប្រធានក្រុមការងារតំណាងឲ្យលោកស្រី កែវ ដាវី ប្រធានក្រុមការងារថ្នាក់ខេត្ត កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីបុណ្យសពលោក សេវ ថើញ មេភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ដែលបានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៧០ឆ្នាំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ។
លោក បួនសេង សុពិសិដ្ឋ ជំនួសមុខឲ្យប្រធានក្រុមការងារក៏ដូចជាសមាជិសមាជិការគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយឃុំសេសាន ស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបានសំដែងនូវការចូលរួមសោកស្តាយដែលបានបាត់បង់សមាជិកគណបក្សម្នាក់ដែលជាមេភូមិ ដ៏ល្អម្នាក់ធ្លាប់បានបំរើប្រជាជនក្នុងមូលដ្ឋានយ៉ាងសកម្មដោយមិនខ្លាចនឿយហត់កាលលោកនៅមានជីវិត ។
លោក បួនសេង សុពិសិដ្ឋ បានបន្តទៀតថាជានិច្ចជាកាល គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ សម្តេច តេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាតែងតែផ្តល់អនុសាសន៍ល្អៗដល់មន្ត្រីគណបក្សនៅមូលដ្ឋាន គ្រប់ជាន់ថ្នាក់ឲ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ពីព្រោះថាគណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាពលរដ្ឋ ជារបស់ប្រជាពលរដ្ឋ និងធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ រួមសុខរួមទុកជាមួយប្រជាពលរដ្ឋ ដែលនេះគឺជាប្រពៃណីរបស់គណបក្សប្រជាជនប្រកាន់ភ្ជាប់តាំងពីដើមរៀងមកហើយ ។
លោក នួនសេង សុពិសិដ្ឋ បានបួងសួងសូមឲ្យវិញ្ញាណក្ខ័ន្ធលោក សេវ ថើញ បានទៅកាន់សុខកិតិភពកុំបីឃ្លាងឃ្លៀតឡើយ។ក្នុងឳកាសនេះដើម្បីរួមចំណែករំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព លោក បួនសេង សុពិសិដ្ឋ បាននាំយក បច្ច័យចូលរួមរំលែកទុក្ខជូនដល់ក្រុមគ្រួសារនៃសពលោក សេវ ថើញ នូវថវិការចំនួន៩០ម៉ឺនរៀល អង្ករ១បេ មី២កេះ ត្រីខ ២យួ ទឹកស៊ីអ៊ីវ២យួ និងទឹកត្រី២យួផងដែរ ៕ធ.ដ