ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តបាត់ដំបង បើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី”ការរៀបចំធ្វើផែ នការធន់នឹងអាកាសធាតុសម្រាប់ទីក្រុងដោយប្រើ ឧបករណ៍ប្រព័ន្ធគាំទ្រ ការធ្វើសេចក្តីសំរេចចិត្តធន់ នឹងការប្រែប្រួលអាកាសធាតុ”
ការពិភាក្សាស្វែងរកនូវដំណោះស្រាយ យន្តការនិងវិធីសាស្ត្រ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេស ការរៀបចំផែនការបន្ស៊ាំសម្រាប់ទីក្រុង និងពង្រឹងភាពធន់នឹងអាកាសធាតុទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍
មូលដ្ឋាន គឺជាកិច្ចការ និងដំណោះស្រាយចម្បងសម្រាប់ប្រទេសកម្ពុជាយើង ក្នុងការឆ្លើយតបនិងការវិវឌ្ឍន៍នៃការប្រែប្រួលអាកាសធាតុ។
នេះគឺជាការលើកឡើងរបស់ឯ.ឧ សាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួង បរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដែលបានថ្លែងបើកអង្គសិក្ខាសាលាបណ្តុះបណ្តា លដល់សិក្ខាកាម មកពីសហថាប័ន អង្គការមិន មែនរដ្ឋាភិបាល វិស័យឯកជន ភាគីពាក់ព័ន្ធនានានិងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ នៅក្នុងខេត្ត
កាលពីព្រឹក ថ្ងៃទី២៤ខែមេសា២០១៩នេះ នៅសណ្ឋាគារខេមរា១ ក្រុង-ខេត្តបាត់ដំបង ដែលមានរយៈពេល០២ថ្ងៃ ស្តីពី ” ការរៀបចំធ្វើផែនការធន់នឹងអាកាសធាតុសម្រាប់ទីក្រុងដោយបើឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសំរេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុ” ក្រោមកិច្ចគាំទ្រហិរញ្ញប្បទានពីមូលនីធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
សិក្ខាសាលាបណ្តុះបណ្តាលនេះ គឺផ្តោតនិងប្រធានបទសំខាន់ៗ ១. លើការពង្រឹងចំណេះដឹងនិងជំនាញលើការរៀបចំធ្វើផែនការ និងអភិវឌ្ឍន៍ទីក្រុងធន់នឹងការប្រែប្រួលអាកាសធាតុ(ដោយយ កទីក្រុងបាត់ដំបង ជាករណីសិក្សា សម្រាបយសិក្ខាសាលាបណ្តុះបណ្តាលនេះ)។ ២. បង្ហាញ និងកសាងសមត្ថភាពលើការអនុវត្តឧបករណ៍ប្រព័ន្ធគាំទ្រ ការធ្វើសេចក្តីសម្រេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុ ដែលជួយគាំទ្រដល់ការធ្វើសមាហរណកម្មការប្រែប្រួលអាកាសធាតុទៅក្នុងការរៀបចំធ្វើផែនការទីក្រុង។ និង ៣. ប្រមូលធាតុចូល និង
យោបល់ស្ថាបនា ដើម្បីកែលម្អឧបករណ៍ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុពីសិក្ខាកាមនិងអ្នកចូលរួមទាំងអស់។
ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានថ្លែងគូសបញ្ជាក់ថា៖ ការជ្រើសរើសយកខេត្តបាត់ដំបង នៅក្នុងការរៀបចំសិក្ខាសាលាបណ្តុះប ណ្តាលពេលនេះ ពិតជាមានសារៈសំខាន់ និងផ្តល់នូវអត្ថប្រយោជន៍សម្រាប់គោលនយោបាយ របស់
រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ដូចជា ដោះស្រាយនូវបញ្ហាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ពិសេសក្នុងការអភិវឌ្ឍន៍ទីក្រុង និង ជនបទនានា ។ ឯ.ឧ អ៊ុយ សុធាវី ក៏បានរំលេចឲ្យដឹងបន្ថែមទៀតថា៖នៅឆ្នាំ២០ ១៥កន្លងមកនេះ ក្រុងបាត់ដំបងបានបញ្ចប់ជាស្ថា ពរនូវការរៀបចំប្លង់គោលប្រើប្រាស់ដីក្រុង ដែល មានចក្ខុវិស័យដល់ឆ្នាំ២០៣០។ហើយខេត្តនេះក៏ បានបំពេញការងារសម្រេចជាច្រើន ដែលទាក់ទងទៅនឹងការងារបរិស្ថាន ការបន្ស៊ាំ និងបង្កើនភាពធ ន់អាកាសធាតុក្នុងខេត្តទាំងមូល ដូចជាៈ ការសាងសង់; ផ្លូវថ្នល់, ស្ពាន, ប្រឡាយ,ទំនប់។ល។ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ឯ.ឧ សាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋ លេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្រប សម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអា កាសធាតុ(SPCR) បានផ្តោតនូវការរំពឹងទុក និងជំនឿយ៉ាងមុតមាំថា៖ ឆ្លងតាមបទពិសោធន៍ និង
ផលដែលលេចចេញពីការអនុវត្តសកម្មភាពនានា ឆ្លើយតប នឹង ការប្រែប្រួលអាកាសធាតុ និងតាម រយៈសិក្ខាសាលាបណ្តុះបណ្តាលនេះសិក្ខាកាមនិ ងគ្រប់ភាគីពាក់ព័ន្ធនានា នឹងបានយល់ច្បាស់ពីការរៀបចំធ្វើផែនការធន់នឹងអាកាសធាតុ សម្រាប់ទី ក្រុង ដោយប្រើឧបករណ័ប្រព័ន្ធគាំទ្រការធ្វើសេចក្តីសម្រេចចិត្តធន់នឹងការប្រែប្រួលអាកាសធាតុ ដោ យគិតគូរ ក្នយងការបញ្ចូលគំនិត និង សកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងការអនុវត្តសកម្មភាពខ្លួន ទាំងនៅកម្រិតគោលនយោបាលការធ្វើសម្រេចចិត្តកម្រិតបច្ចេកទេស និងការអនុវ ត្តជាក់ស្តែង ដើម្បីកសាងភាពធន់របស់សង្គមកម្ពុជាយើង ទៅនឹងការប្រែប្រួលអាកាសធាតុ៕