ប្អូនទី៣របស់ Hazard សង្ឃឹមបន្តកិច្ចសន្យាថ្មី ជាមួយ Chelsea រដូវកាលក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែបម្រើប្រយុទ្ធកីឡាករ Kylian Hazard បច្ចុប្បន្នកំពុងលេង ក្នុងលក្ខខណ្ឌខ្ចីជើងពីតោខៀវ Chelsea ទៅកាន់ក្លឹបប៊ែលហ្ស៊ិក Cercle Brugge KSV បង្ហើបចេតនាចង់បានកិច្ចសន្យាថ្មី និងអាចវិលមករួមរស់ជាមួយក្លឹបសារជាថ្មីនារដូវកាលក្រោយ ។

កីឡាករវ័យ២៣ឆ្នាំខាងលើនេះ បច្ចុប្បន្ននៅសល់កិច្ចសន្យាជាមួយ Chelsea ត្រឹមមួយរដូវកាលប៉ុណ្ណោះ ខណៈក្នុងរដូវកាលនេះត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅកាន់លីគនៃប្រទេសកំណើត ប៉ុន្តែរឿងហេតុមិនសូវល្អប៉ុន្មាននោះឡើយ ក្រោយពីជួបបញ្ហារបួសសាច់ដុំតាំងពីអំឡុងពាក់កណ្តាលរដូវកាលមកម៉្លេះ ។

ដូច្នេះ Kylian Hazard សង្ឃឹមថានឹងអាចមករួមរស់ជាមួយបងប្រុស នៅ Chelsea សារជាថ្មីនារដូវកាលក្រោយ ដែលសមល្មមពេលវេលាដែលជាពីរបួសវិញនោះ ស្របពេលដែលក្លឹបកំពុងជួយវិបត្តិមិនអាចទិញកីឡាករថ្មីចូលថែមទៀតផង ។ Kylian Hazard បានចុះកិច្ចសន្យាជាមួយ Chelsea តាំងពីខែសីហា ឆ្នាំ២០១៧ ប៉ុន្តែក្នុងរដូវកាលដំបូងមិនទទួលបានឳកាសបង្ហាញខ្លួននោះទេ ខណៈរដូវកាលនេះបានត្រូវដាក់ឲ្យខ្ចីជើង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner