អភិបាលរាជធានី និងអង្គការ JICA ប្រជុំពិភាក្សា លើគម្រោងសាងសង់ស្ថានីយប្រតិកម្មទឹកស្អាត ដែលមានទឹកប្រាក់ប្រមាណ២៥លានដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA នាព្រឹកថ្ងៃពុធ ០៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩នេះ បានប្រជុំពិភាក្សា លើគម្រោង សាងសង់ស្ថានីយប្រតិកម្មទឹកស្អាត ដែលគម្រោងនេះ មានទឹកប្រាក់ប្រមាណ២៥លានដុល្លារ  ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

ការជួបពិភាក្សាការងាររវាង លោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ និងទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន JICA បានពិភាក្សាអំពីបញ្ហាដីសម្រាប់ការរត់ បណ្ដាញខ្សែលូរបស់រោងចក្រប្រព្រឹត្តកម្មទឹកស្អុយ សម្រាប់ ” គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ” ដើម្បី ដោះស្រាយនូវបញ្ហាកង្វក់ទឹកនៅក្នុងរាជធានីភ្នំពេញ ។

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ដោយ បានកំណត់យកតំបន់ជើងឯកសម្រាប់សាងសង់ស្ថានីយ៍ ក្រោមជំនួយឥតសំណងរបស់ រាជរដ្ឋាភិបាលប្រទេសជប៉ុន តាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន JICA ។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានឯកភាព ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរដែនដីនគររូបនីកម្មចុះ បោះបង្គោលព្រំ និងកាយអាចម៍ដី ដែលចាក់រំលោភប្រឡាយ យកដីចាក់តាមព្រំប្រឡាយ ដើម្បីទុកឲ្យអង្គការចៃកាទៅតាមតម្រូវការរបស់អង្គការនេះ ។

គម្រោង សាងសង់ស្ថានីយប្រតិកម្មទឹកស្អាត ជាជំនួយឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណ២៥លានដុល្លារសហរដ្ឋអាម៉េរិក ជាគម្រោងដែលមិនធ្លាប់មានរបស់ភាគីជប៉ុន ក្នុងការកសាង ប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner