ជប៉ុនចំណាយពេល៥០ឆ្នំាផលិតយន្តហោះក្នុងស្រុកលើកដំបូង ខណៈត្រៀមខ្លួនប្រកួតប្រជែងនឹងយន្តហោះ Boeing និង Airbus

ជប៉ុន៖ យន្ដហោះដឹកអ្នកដំណើរបានចំនួន៨៨នាក់ Mitsubishi Regional Jet (MRJ) ដែលជាយន្តហោះដំបូងគេដែលបានសាងសង់នៅប្រទេសជប៉ុនតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ បានចាប់ផ្តើមការហោះហើរ ដើម្បីទទួលបានការបញ្ជាក់សិទ្ធិហោះហើរកាលពីខែមុន នៅទីក្រុងម៉ូសេសឡេក រដ្ឋធានី វ៉ាស៊ីនតោន ដើម្បីបំពេញតម្រូវការផ្នែកអាកាសចរណ៍ ។

យន្តហោះថ្មីរបស់ក្រុមហ៊ុន Mitsubishi Heavy Industries នេះកំពុងធ្វើការសាកល្បងហោះហើរនៅលើផ្ទៃមេឃ ខណៈដែលគូប្រជែងរបស់ពួកគេកំពុងលក់ចេញនូវប្រតិបត្តិការសម្រាប់យន្ដហោះដែលមានកៅអីចំនួន១៦០ ។ ក្រុមហ៊ុន Boeing គ្រោងនឹងទិញ ៨០ ភាគរយនៃប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន Embraer នៅក្នុងការរកស៊ីរួមទុនគ្នាមួយ ខណៈដែលក្រុមហ៊ុន Bombardier កាលពីឆ្នាំមុនបានលក់ការគ្រប់គ្រងគម្រោងយន្តហោះប្រភេទ C Series របស់ខ្លួនឱ្យទៅក្រុមហ៊ុន Airbus និងកំពុងស្វែងរកជម្រើស “យុទ្ធសាស្ត្រ” សម្រាប់ប្រតិបត្តិការយន្តហោះក្នុងតំបន់របស់ខ្លួន ។

យោងតាមក្រុមឧស្សាហកម្មផលិតយន្តហោះជប៉ុនបានឱ្យដឹងថា ទឹកប្រាក់ដែលអាចទទួលបានគឺមានចំនួន១៣៥ពាន់លានដុល្លារអាមេរិក នៅក្នុងការលក់ក្នុងរយៈពេលពីរទសវត្សរ៍រហូតដល់ឆ្នាំ២០៣៧ ជាពិសេសនៅលើទីផ្សារសម្រាប់យន្ដហោះដែលមានកៅអីតិច ។

ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះដល់ក្រុមហ៊ុន Boeing ជាយូរមកហើយនោះ ក្រុមហ៊ុន Mitsubishi Heavy កំពុងអភិវឌ្ឍយន្តហោះ MRJ ដើម្បីចាកចេញពីស្រមោលអតិថិជនរបស់ខ្លួន ។ បន្ទាប់ពីបានចំណាយយ៉ាងហោចណាស់ ២ ពាន់លានដុល្លារក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ក្រុមហ៊ុនកំពុងស្វែងរកការបញ្ជាក់ការហោះហើររបស់យន្តហោះខ្លួន និងចាប់ផ្តើមការដឹកជញ្ជូនដើម្បីបង្កើតដៃគូជាមួយក្រុមហ៊ុន ANA Holdings ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner