មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ បានទៅដល់រុស្ស៊ីហើយ

នៅព្រឹកថ្ងៃពុធ ទី២៤ មេសា ២០១៩នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពិសេសទៅដល់ទីក្រុង Khasan ជាប់ព្រំដែនប្រទេសរុស្ស៊ីហើយ ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Vladivostok ដើម្បីជួបពិភាក្សាការងារ ជាលើកដំបូងបំផុតជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។

ទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានបញ្ជាក់ទៀតថាលោក គីម អាចនឹង ចំណាយពេលជាង២០ម៉ោងដោយធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុង Vladivostok នៃភាគខាងកើតបំផុតប្រទេស រុស្ស៊ី ។ ដោយឡែកជុំវិញដំណើរទស្សនកិច្ចនេះដែរ វិមានក្រឹមឡាំងក៏បានឱ្យដឹងដែរថាមេដឹកនាំទាំង២នឹងត្រូវជួបគ្នាក្នុងទីក្រុង Vladivostok នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី និងសំណុំរឿងនុយក្លេអ៊ែរនៅលើឧបទ្វីប កូរ៉េ ។

អ្នកវិភាគយល់ឃើញថា លោក គីម ជុងអ៊ុន នឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្វែងរកការគំាទ្រ ពីរុស្ស៊ី បន្ទាប់ពីជំនួបរវាងលោកជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner