ទូរទស្សន៍ជាតិកម្ពុជា នឹងរៀបចំវេទិកាយុវជន ស្តីពី «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»

ដើម្បីចូលរួមអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ខាងមុខនេះ  នៅព្រឹកថ្ងៃអង្គារ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២​ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានរៀបចំឱ្យមានវេទិកាយុវជន ស្តីពី «ខ្ញុំ❤️ កាកបាទក្រហមកម្ពុជា – មានគ្រប់ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា »  ក្រោមការ បកស្រាយពីនិស្សិតជាវាគ្មិន  មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ វេទិកានេះ ប្រព្រឹត្តទៅនៅស្ទូឌីយ៉ូទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត​ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និង អញ្ជើញចូលរួមពីតំណាងអាយ.ស៊ី.អរ.ស៊ី.ប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាលកក្រក ទីប្រឹក្សាយុវជន យុវជនអ្នកស្ម័គ្រចិត្តកក្រក និងនិស្សិតសាកលវិទ្យាល័យ  សរុបប្រមាណ ១៤០នាក់។ សូមបញ្ជាក់ជូនថាមិទ្ទីងថ្នាក់ជាតិដើម្បីអបអររទិវា៨ ឧសភា និងអបអរខួប ១០០ឆ្នាំ នៃការបង្កេីតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នឹងប្រព្រឹត្ត ទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កេីត ខែពិសាខ ឆ្នាំកុរ  ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងសប្បុរសជនចូលរួមប្រមាណ៤ពាន់នាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner