ផ្អើលសមត្ថកិច្ចចរាចរណ៍ជើងទឹក ខណៈឆេះទូកទេសចរណ៍ដឹកអ្នកដំណេីរ នៅតាមដងទន្លេសាប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីទូកទេសចរណ៍មួយគ្រឿង ដែលដឹកអ្នកដំណេីរកំសាន្តតាមដងទន្លេសាប បានឆេះអស់មួយចំនួន នៅល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងករណីខាងលើនេះ ខាងសន្តិសុខខណ្ឌដូនពេញ បានប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុ គាត់ឃេីញមានផ្សែងហ៊ុយៗចេញពីទូកទេសចរណ៍ដឹកអ្នកដំណេីរ បានបង្កជាអគ្គិភ័យ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចចេញជួយអន្តរាគមន៍តែម្តង ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ជេីងទឹក បានចេញអន្តរាគមន៍ ដោយបានបាញ់ទឹកពន្លត់ទៅលេីទូកដែលឆេះខាងលេី នោះឲ្យរលត់ទៅវិញ ហេីយនៅក្នុងហេតុការណ៍ឆេះទូកដឹកអ្នកដំណេីរខាងលេីនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡេីយ។ក្នុងហេតុការណ៍ នៃការឆាបឆេះទូកទេសចរណ៍ខាងលើនេះ គឺមិនទាន់អាចបញ្ជាក់បានទេថា បណ្តាលមកពីអ្វីនោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner