ការបង្ហាញខ្លួនដំបួងបន្ទាប់ពីរបួសរបស់កីឡាករ សារី ម៉ាត់ណូរូទីន គឺជាការបន្សាំខ្លួនជាថ្មីនៅលើទីលាន

អត្ថបទដោយ៖
Kien Sereyvuth

ការបង្ហាញខ្លួនដំបួងបន្ទាប់ពីរបួសរបស់ខ្សែបំរើប្រយុទ្ធក្លឹបវិសាខា សារី ម៉ាត់ណូរូទីន ជាការបន្សាំខ្លួនជាថ្មីនៅលើទីលាន ក្រោយពីសម្រាកព្យាបាល និងជាសះស្បើយពីរបួសជង្គង់ ១០០% ។ ជាមួយនឹង៣ពិន្ទុបន្ទាប់ពីឈ្នះ ក្រុមអគ្គីសនីកម្ពុជា ៤:០ កាលពីចុងសប្តាហ៍កន្លងទៅ ។
ថ្លែងប្រាប់អ្នកសារព័តមាន ខ្សែបំរើប្រយុទ្ធរូបនេះ បានប្ដេជ្ញាខិតខំ ដើម្បីជួយក្រុមបន្តទៀត  ក្រោយបង្ហាញខ្លួនបាន ១៥នាទី ក្នុងជំនួបរវាងក្រុម វិសាខា និងក្រុមអគ្គិសនីកម្ពុជា ។ សារី ម៉ាត់ណូរូទីន បន្តថា «ប្រកួតនេះ គឺជាការបន្សាំខ្លួន ដើម្បីត្រៀមការប្រកួតក្រោយទៀត ។ ចំពោះការខកខានប៉ុន្មានប្រកួត ធ្វើអោយអតីតកីឡាករក្លឹបណាហ្គា មានការសោកស្ដាយជាខ្លាំង ។ ប៉ុន្តែ ការវិលត្រឡប់មកវិញ សារី ខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីជួយក្រុម អោយទទួលបានលទ្ធផលល្អៗសម្រាប់រដូវកាលនេះ  ។
ទន្ទឹមជាមួយការបង្ហាញខ្លួនលើកដំបូង របស់សារី ម៉ាត់ណូរូទីន ក្នុងរដូវកាលថ្មីនេះ បានធ្វើអោយក្រុមវិសាខា ៤-០ ក្រុមអគ្គិសនីកម្ពុជា និងបន្តឺរលេខ៣បណ្ដោះអាសន្ន ដោយមាន ១០ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួត ឈ្នះ៣ និងស្មើ១ មិនទាន់ស្គាល់ចាញ់ ស្មើរពិន្ទុជាមួយក្រុមលេខ២ ក្រសួងការពារជាតិ ។
សូមបញ្ជាក់ថា ប្រកួតបន្ទាប់ ក្រុមវិសាខា ត្រូវជួបក្រុម អង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តសៀមរាប នាថ្ងៃទី២៨ ខែមេសាខាងមុខ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner