សម្តេចក្រឡាហោម ស ខេង បានអំពាវនាវ ដល់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្រុកនិងមូលដ្ឋាននានាក្នុងខេត្តបាត់ដំបង និង រដ្ឋបាលគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចុះដោះស្រាយជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយសារ តែខ្យល់ព្យុះ ខ្យល់កន្ត្រាក់

អត្ថបទដោយ៖
Kien Sereyvuth

 សម្តេចក្រឡាហោម  ស  ខេង បានអំពាវនាវ ដល់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្រុកនិងមូលដ្ឋាននានាក្នុងខេត្តបាត់ដំបង និងរដ្ឋ បាលគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចុះដោះស្រាយជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយ សារតែខ្យល់ព្យុះ ខ្យល់កន្ត្រាក់ កំពុងកើតមានក្នុងខេត្តបាត់ដំបង ជាបន្តបន្ទាប់ ថ្មីៗនេះ។

    នេះជាការគូសបញ្ជាក់ របស់ ឯ.ឧ ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជា ប្រធា នគណបក្សប្រជាជនខេត្តបាត់ដំបង ,ឯ.ឧ បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលខេត្តស្តីទី, ប្រធានសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំបណ្តាស្ថាប័នមន្ទីរនានាជុំវិញខេត្ត ក្នុងឱកាសចុះទៅពិនិត្យពីស្ថានភាពនៃគ្រោះធម្មជាតិ ដែលបានកើតឡើងនៅវេលាល្ងាថ្ងៃទី២២ខែមេសានេះ ដែលបានបង្កគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដោយ សារតែបាតុភូតធម្មជាតិខ្យល់ព្យុះខ្យល់កន្ត្រាក់និងធ្វើឲ្យដួលរលំ ខូចខាតផ្ទះសម្បែង ប៉ើងដំបូលផ្ទះនិងមនុស្សមួយចំនួនបានរងរបួស ព្រមទាំងដឹកនាំកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តនិង កម្លាំងអធិការដ្ឋានស្រុក ចុះជួយអន្តរាគមន៍រុះរើលំនៅដ្ឋានដែលរងការខូចខាតដោយខ្យល់កន្ត្រា ក់ទៀតផង។
     ហេតុការណ៍ដ៏អាក្រក់នេះ វាបានកើតឡើងនៅ តាមបណ្តាស្រុកចំនួន០៨ ក្នុងចំណោមស្រុក-ក្រុងទាំង១៤ ខេត្តបាត់ដំបង ដូចជា៖ ស្រុកថ្មគោល, កំរៀង, មោងឫស្សី, គាស់ក្រឡ, ក្រុងបាត់ដំបង, សង្កែ, បាណន់នៅ និងស្រុករតនមណ្ឌល។កាលពីល្ងាច ថ្ងៃទី២២ ខែមេសាឆ្នាំ២០១៩ នេះ។

     លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា៖ បាតុភូតធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ដែលបានបង្កមហន្តរាយ នៅក្នុងស្រុករបស់ខ្លួន បណ្តាលឲ្យខូចខាត ផ្ទះសម្បៃងចំ នួន ២២៧ខ្នង នៅក្នុងឃុំ ចំនួន ០៥ របស់ ស្រុកដូចជា៖ឃុំជ្រៃ, ជ្រោយស្តៅ, អន្លង់រុន, បឹងព្រីងនិងឃុំបន្សាយត្រែង។ ក្នុងចំណោមឃុំ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺៈ ឃុំជ្រៃ បណ្តាលឲ្យខូចខាតផ្ទះ ចំនួន១២៩ខ្នង ដោយបង្កការប៉ះពាល់ ប៉ើងដំបូលទាំងស្រុងសាលាពុទ្ធិកបឋមសិក្សាវត្តរូង, ប៉ើងដំបូលស័ង្កសី វិទ្យាល័យជ្រៃ និងបង្ករងរបួសមនុស្សចំនួន០២នាក់។និងឃុំជ្រោយស្តៅ បានបង្ករបួសមនុស្ស០៤នាត់ផងដែរ។

        ឯ.ឧ ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានថ្លែង ក្នុងពេលជួបជាមួយនិងរដ្ឋបាលគ្រប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធ របស់ ស្រុកថ្ម គោល នៅមុនពេលចុះទៅសួរសុខទុក្ខប្រជាពល រដ្ឋរងគ្រោះទាំងនោះ និងចុះទៅពិនិត្យផ្ទាល់ ដល់ ទីតាំងផ្ទះសម្បែង ដែលរងការខូចខាតធ្ងន់ធ្ងរជាង គេស្ថិតក្នុងភូមិសាស្ត្រ ភូមិនិគមកណ្តាល ឃុំជ្រោ យស្តៅ និង ឃុំជ្រៃ របស់ស្រុកថ្មគោល ខេត្តបាត់ដំ
បង ដោយបានគូសបញ្ជាក់ថា៖ ដោយទទួលបាន នូវព័ត៌មានដ៏អាក្រក់ពីអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកថ្មគោល និងពីបណ្តាស្រុកមួយចំនួនទៀ តខាងលើកាលពីល្ងាចថ្ងៃទី២២ខែមេសានេះឯ.ឧ បានរាយការណ៍ជូនទៅសម្តេចក្រឡាហោមផ្ទាល់ពីបាតុភូត នៃ គ្រោះធម្មជាតិ ដែលបង្កឡើងដោយខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងបានបង្កនូវមហន្តរាយដ៏ធ្ងន់ធ្ងរ ធ្វើឲ្យបាក់ដួលរលំ ផ្ទះសម្បែង ប៉ើងដំបូ លផ្ទះរាប់រយខ្នងនៅទូទាំងខេត្ត និងខូចខាតនូវទ្រ ព្យសម្បត្តិមួយចំនួន ជាពិសេសបណ្តាលរងរបួសដល់មនុស្សទៀតផង។

      តាមការគូសបញ្ជាក់ពី ឯ.ឧ បណ្ឌិត ប៊ុត  គឹមស៊ាន  អភិបាលខេត្តបាត់ដំបងស្តីទី និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងជាអនុប្រធានគណៈកម្មាធិការគ្រិះមហន្តរាយខេត្ត បាន ឲ្យដឹងថា៖ មហន្តរាយដែលបង្កឡើងដោយបាតុភូតធម្មជាតិខ្យល់ព្យុះនិងខ្យល់កន្ត្រាក់ កាលពីល្ងា ចថ្ងៃទី២២មេសាម្សឹលម៉ិញនេះ បានបំផ្លាញផ្ទះសំ
បែងប្រជាពលរដ្ឋ ចំនួន៥៣០ខ្នងផ្ទះ។ ក្នុងនោះ៖ស្រុកថ្មគោល ២២៧ខ្នង, កំរៀង ២៥ខ្នង,ក្រុងបា ត់ដំបង ៧៤ខ្នង, មោង ៣៦ខ្នង, គាស់ក្រឡ ៣៧ខ្នង, សង្កែ ៤០ខ្នង, បាណន់ ៥៧ខ្នង និង ស្រុករតនមណ្ឌល ៣៤ខ្នង។

     ឯ.ឧ ច័ន្ សុផល បានថ្លែង នៅព្រឹក ថ្ងៃទី២៣ ខែមេសានេះថា៖ ក្នុងនាមជាអ្នកតំណាងរាស្ត្រ និងក្នុងនាមរដ្ឋបាលខេត្ត និង សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបងផង បានដឹកនាំ និងចុះមកពីនិត្យមើលផ្ទាល់ អំពីស្ថានភាព នៃ គ្រោះមហន្តរាយដែលកើតឡើងដោយសារតែខ្យល់ព្យុះ ខ្យល់កន្ត្រាក់នៅទីនេះ និងដើម្បីស្រង់នូវទិន្នន័យជាក់លាក់ និងរាយការណ៍ជូនទៅថ្នាក់ដឹក
នាំ ខាងលើ។ ជាពិសេស ជូនសម្តេចក្រឡាហោម ដើម្បីពិនិត្យពីលទ្ធភាព រិះរកដំណោះស្រាយសម ស្រប ដើម្បីឆ្លើយតបទៅនិងការលំបាកនិងពីបញ្ហាប្រឈមនានាចំពោះមុខ ក្នុងការជួយដល់បងប្អូនដែលកំពុងតែរងគ្រោះទាំងអស់នោះ នៅថ្ងៃខាងមុខឆាប់ៗនេះ។ក្នុងឱកាសនោះឯ.ឧ ច័ន្ទ សុផល ក៏ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនដល់កងកម្លាំ ងនៅទីនោះ និងគ្រួសារជនរងគ្រោះទាំងនោះផងដែរ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner